ប្រេសិតប្រធានអាស៊ាន នឹងទៅមីយ៉ាន់ម៉ា ជាលើកទី២

Van Do, Phung Kien - អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា
Chia sẻ

(VOVWORLD) - ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងមានដំណើរទស្សនកិច្ចលើកទី២ នៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា។

ប្រេសិតប្រធានអាស៊ាន នឹងទៅមីយ៉ាន់ម៉ា ជាលើកទី២ - ảnh 1ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន (រូបថត៖ VOV)

ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែមិថុនា ដោយថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងមានដំណើរទស្សនកិច្ចលើកទី២ នៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា។

ដំណើរទស្សនកិច្ចនេះរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ ៥ ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលរួមចំណែកក្នុងការបង្កើតបរិយាកាសកាន់តែប្រសើរឡើង សម្របសម្រួលដំណើរការចរចានយោបាយស៊ីសង្វាក់គ្នា តាមរយៈការពិភាក្សាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

មុននោះ នាថ្ងៃទី ២៧ ខែមិថុនា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានសម្តែងនូវបំណងថា របបយោធាមីយ៉ាន់ម៉ា គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងការវិល ត្រឡប់ទៅកាន់គេហដ្ឋាន ដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយសារហេតុផលសុខភាព ក៏ដូចជាធានា ការអនុវត្តច្បាប់ប្រកបដោយត្រឹមត្រូវ និងយុត្តិធម៌។

ប្រតិកម្មទៅវិញ