(VOVworld) - សន្និសីទក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC លើកទី៣ (ABAC) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ កក្កដា នៅទីក្រុង Toronto ប្រទេស កាណាដា។មុននោះ នាថ្ងៃទី២៤ កក្កដា បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទ ត្រូវបានចាប់ផ្ដើមជាផ្លូវការ។ តំណាងមកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ បានទៅទស្សនារោងចក្រដំឡើងបច្ចេកទេសនៃសម្ព័ន្ធក្រុមហ៊ុនផលិតយន្ត ហោះ Bombardier និងមណ្ឌលចម្រុះចាប់ផ្ដើមអាជីពនិងច្នៃប្រឌិតនគរ MaRS។ Bombadier ជាសម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មនិងរថភ្លើងល្បឿន លឿនធំបំផុតនៅកាណាដា ខណៈដែល MaRS ជាមណ្ឌលមួយក្នុងចំណោម មណ្ឌលចាប់ផ្ដើមអាជីពនិងច្នៃប្រឌិតនគរធំបំផុតលើពិភព លោក៕