ប្រារព្ធសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (SOM ៣)

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ២៩ សីហា នៅទីក្រុងហូជីមិញ បានប្រារព្ធឡើងសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (SOM ៣)។
ប្រារព្ធសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (SOM ៣) - ảnh 1

ប្រារព្ធសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (SOM ៣)

នាព្រឹកថ្ងៃទី ២៩ សីហា នៅទីក្រុងហូជីមិញ បានប្រារព្ធឡើងសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (SOM ៣)។ ចូលរួមសន្និសីទនេះមានមន្ត្រីជាន់ខ្ពស់តំណាងឲ្យខឿនសេដ្ឋកិច្ចជាសមាជិក ចំនួន ២១ ប្រធាន SOM APEC ជាដើម។ អញ្ជើញជាអធិបតី និងថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានវេទិកាជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ លោក Bui Thanh Son បានអះអាងថា យថាទស្សន៍សេដ្ឋកិច្ចសកលលោកនាបច្ចុប្បន្ន គឺល្អជាងបើប្រៀបនឹងដើមឆ្នាំ ២០១៧ ហើយ APEC ជាតំបន់មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុត។ ប៉ុន្តែ នៅតំបន់នៅមានឧបសគ្គជាច្រើនដូចជា ការវិនិយោគនៅទាប សេរីភាវូបនីយកម្មពាណិជ្ជកម្មនៅយឺតយ៉ាវ។ ក្នុងរយៈពេល ២ ថ្ងៃប្រព្រឹត្តិទៅ អង្គសន្និសីទបានផ្ទៀងស្ដាប់របាយការណ៍ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាសស្ដីពីលទ្ធផលនៃកិច្ចប្រជុំមុន និងការត្រៀមរៀបចំរបាយការណ៍ដាក់ជូនសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ។ ក្រោយមក គឺជាការបកស្រាយស្ដីពីការត្រៀមរៀបចំសម្រាប់អាទិភាពនានានៃ APEC របស់ប្រធានបណ្ដាគណៈកម្មការជំនាញដូចជា៖ គណៈកម្មការពាណិជ្ជកម្ម និងវិនិយោគ គណៈកម្មាការគ្រប់គ្របថវិការជាដើម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Bui Thanh Son បានថ្លែងយ៉ាងដូច្នេះថា៖

“SOM ៣ គឺមានសារៈសំខាន់ណាស់។ នេះគឺជាសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ដើម្បីធ្វើការពិភាក្សា តម្រង់ទិសសម្រាប់ឯកសារនានាត្រៀបរៀបចំដាក់ជូនសប្តាហ៍ជាន់ខ្ពស់ ជាពិសេសគឺកិច្ចប្រជុំជាន់ខ្ពស់នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ច APEC នានា នាចុងឆ្នាំនេះ”៕

ប្រតិកម្មទៅវិញ