ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីពីការគ្រប់គ្រងគ្រោះធម្មជាតិលើកទី១១

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅវៀតណាមឆ្នាំ២០១៧ នាថ្ងៃទី២១ កញ្ញា នៅទីក្រុង Vinh ភាគ កណ្ដាលវៀតណាម បានប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីពីការគ្រប់គ្រង គ្រោះធម្មជាតិលើកទី១១។
ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីពីការគ្រប់គ្រងគ្រោះធម្មជាតិលើកទី១១ - ảnh 1ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីពីការគ្រប់គ្រងគ្រោះធម្មជាតិលើកទី១១ (រូបថត៖ TTXVN) 

(VOVworld) - ក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ វៀតណាមឆ្នាំ២០១៧ នាថ្ងៃទី២១ កញ្ញា នៅទីក្រុង Vinh ភាគ កណ្ដាលវៀតណាម បានប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីពីការគ្រប់គ្រង គ្រោះធម្មជាតិលើកទី១១។ ចំណុចថ្មីនៅសន្និសីទលើកនេះគឺនិយម ន័យ “ធម្មតា ថ្មី” ត្រូវបានប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងនូវស្ថានភាពគ្រោះធម្មជាតិកាន់តែស្មុគ ស្មាញ ដែលមិនអាចព្យាករណ៍ជាមុនអំពីប្រេកង់និងកម្លាំងនៅឡើយ។ ថ្លែងមតិនៅទីនេះ អនុ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Hoang Van Thang ចាត់ទុកថា សន្និសីទនេះជាឱកាសដើម្បីវៀតណាមរៀនសូត្រនិងចែករំលែកបទពិសោធន៍ក្នុង ការទប់ទល់នឹងគ្រោះធម្មជាតិពីប្រទេសដទៃ ផងដែរ។ លោកមានបំណងថា អង្គសន្និសីទនឹងឯកភាព លើសំណូមពររួមដើម្បីដាក់ជូនថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចសមាជិកទាំងអស់ សំដៅជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពនូវការងារទប់ទល់នឹងគ្រោះធម្មជាតិ ក្នុងតំបន់៕

ប្រតិកម្មទៅវិញ