|
សន្និសីទជាន់ខ្ពស់បន្ទាន់ OIC អំពីប៉ាឡេស្ទីន (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១០ មេសា សន្និសីទប្រចាំឆ្នាំលើកទី១៣របស់អង្គការសហ
ប្រតិបតិ្តការសាសនាអ៊ីស្លាម (OIC)បានប្រារព្ធឡើងនៅទីក្រុង Istanbul ប្រទេសទួរគី
ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាប៉ាឡេស្ទីន ជំលោះរវាងប្រទេសសមា
ជិកនិងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។OIC បានឲ្យដឹងថា សន្និសីទកំពូលលើក
នេះនឹងចេញសេចក្ដីសំរេចចិត្តមួយស្ដីអំពីបញ្ហាប៉ាឡេស្ទីន ហើយគាំទ្រការខំប្រឹង
ប្រែងអន្តរជាតិសំដៅចាប់ផ្ដើមឡើងវិញនូវដំណើរការសន្តិ ភាពនៅមជ្ឈឹមបូព៌ា។
ថ្នាក់ដឹកនាំប្រទេសអ៊ីស្លាមទាំងនេះ នឹងពិចារណាអំពីស្ថាន ភាពសហគមន៍អ៊ីស្លាម
នៃប្រទេសមិនមែនជាសមាជិកដទៃទៀត ព្រមទាំង ពិភាគ្សាអំពីបញ្ហាប្រឆាំងលទ្ធិ
ភេរវកម្មផងដែរ៕