ប្រារព្ធសន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែតុលា សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២ បានបើកនៅរដ្ឋធានីហាណូយ។ មុននឹង ការបើក សន្និបាត មជ្ឈឹមបានចំណាយពេលវេលាមួយនាទីធ្វើការស្មឹងស្មាធ៍ដល់ អតីតអគ្គលេខាបក្សលោក Do Muoi និងប្រធានរដ្ឋលោក Tran Dai Quang។
ប្រារព្ធសន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ - ảnh 1 ទិដ្ឋភាពនៃសន្និបាត


អញ្ជើញថ្លែងនៅសន្និបាត អគ្គលេខាបក្សលោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា សន្និបាតលើកនេះនឹងផ្ដោតទៅលើបញ្ហាសំខាន់ៗជាច្រើនដែលពាក់ ព័ន្ធដោយផ្ទាល់ដល់កិច្ចការដឹកនាំ បញ្ជាណែនាំដើម្បីអនុវត្តន៍ប្រកបដោយជោគ ជ័យនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងបក្សឲ្យបានស្អាតស្អំនិងរឹងមាំក៏ដូចជា ការត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី១៣រស់បក្សផងដែរ។

ចំពោះខ្លឹមសារស្ដីពីសភាពការណ៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៨និងឆ្នាំ២០១៩ លោកអគ្គលេខាបានស្នើឲ្យអង្គសន្និបាតធ្វើការពិភាក្សានិងការវាយ តំលៃដោយបរានុម័តនិងទូលំទូលាយចំពោះសភាពការណ៍សេដ្ឋកិច្ចសង្គមនិង ហិរញ្ញវត្ថុថវិការដ្ឋក្នុងរយៈពេល៩ខែកន្លងមក និងដាក់ចេញការព្យាករណ៍សម្រាប់ ដំណាក់កាលខាងមុខក្នុងឆ្នាំ២០១៨។ ចំពោះការបូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការដាក់សេចក្ដីសម្រេចចិត្តថ្មីស្ដីពីយុទ្ធសាស្ត្រសមុទ្រ វៀតណាមជូនមជ្ឈឹមដើម្បីពិចារណានិងចេញផ្សាយនោះគឺការងារសំខាន់និងចាំ បាច់ណាស់។

ខ្លឹមសារនានាស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រមានទំនាក់ទំនងដ៏ ស្អិតរមួតជាមួយបញ្ហាផ្សេងៗជាច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ ហេតុនេះហើយ គប្បីផ្សព្វផ្សាយខ្លឹមសារទាំងនេះឲ្យបានទូលំទូលាយជូនចំពោះប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនគ្រប់ស្រទាប់ ដើម្បីលើកកំពស់ការយល់ដឹង ការទទួលខុស ត្រូវរបស់សង្គមទាំងមូលក្នុងការគ្រប់គ្រង ធ្វើអាជីវកម្ម អភិរក្ស និងពង្រីកសក្ដានុ ភាពនិងឧត្តមភាពទាំងអស់នៃសមុទ្រ វៀតណាម។ លោកអគ្គលេខាឲ្យដឹងថែមទៀតថា នៅក្នុងសន្និបាតលើកនេះ ការិយាល័យ នយោបាយនឹងដាក់ជូនគណៈកម្មាធិការមជ្ឈឹមដើម្បីពិចារណានិងសម្រេចលើការចេញផ្សាយការកំណត់ស្ដីពីការទទួលខុសត្រូវធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន។

“ដើម្បីបន្តជំរុញខ្លាំងការទទួលខុសត្រូវធ្វើជាគំរូរបស់កម្មាភិបាលនិងបក្ខជន ដែលដំបូងបង្អស់គឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា និង សមាជិកគណៈកម្មាធិការមជ្ឈឹមនោះ គឺការិយាល័យនយោបាយបានឯកភាពគ្នា ដាក់សំណើរជូនគណៈកម្មាធិការមជ្ឈឹមដើម្បីពិចារណានិងចេញផ្សាយការកំណត់ថ្មីស្ដីពីបញ្ហានេះ។ សេចក្ដីព្រាងនៃការកំណត់នេះបានលើកឡើងសំណូមពរ ចំនួន៩ដែលសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខានិង សមាជិកគណៈកម្មាធិការមជ្ឈឹមត្រូវតម្រាប់តាម និងខ្លឹមសារចំនួន៩ទៀតដែល ត្រូវប្រឆាំងជាដាច់ខាត”៕

ប្រតិកម្មទៅវិញ