នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីបើក (រូបថត៖ TTXVN) |
អញ្ជើញ ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមគឺជាគំនិតផ្ដួចផ្ដើមគួរអោយ គោរពក្នុងឱកាសរំលឹកខួបលើកទី១៥ទិវាបង្កើតខេត្ត Dak Nong (ថ្ងៃទី១ ខែមករា ឆ្នាំ២០០៤-ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩)។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើង នូវទស្សនៈយុទ្ធសាស្ត្រមួយចំនួនក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ចរបាប់នៅវៀតណាមយ៉ាងដូច្នេះថា៖
“បណ្ដាក្រសួង ស្ថាប័ន ជាពិសេសគឺក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ចាំបាច់ត្រូវបញ្ចូលលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់តំបន់នីមួយៗ សហគមន៍ជន ជាតិនីមួយៗ ទៅក្នុងផលិតផលចរបាប់ ហើយគួបផ្សំទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍ ទេសចរណ៍ទៀតផង ជាពិសេសគឺរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍។ ធ្វើយ៉ាងម៉េចដើម្បីអោយក្រណាត់ចរបាប់នីមួយៗ សុទ្ធតែបង្កប់រឿងរ៉ាវដ៏វិសេស វិសាលស្ដីពីប្រវត្តិសាស្ត្រ អត្តសញ្ញាណវប្បធម៌ និងជំនឿជាក់របស់ជនជាតិជា ភាតរៈទាំង៥៤ក្នុងទូទាំងប្រទេសវៀតណាម”។
ឈុតសម្ដែងសិល្បៈ (រូបថត៖ TTXVN) |
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា រដ្ឋាភិបាលនឹង ស្រាវជ្រាវអំពីយន្តការនិងគោលនយោបាយដើម្បីជំរុញបន្ថែមទៀតនូវការអភិរក្សនិងអភិវឌ្ឍរាល់តម្លៃប្រពៃណីជាពិតប្រាកដនៃសិល្បៈចរបាប់។
“រដ្ឋាភិបាលអំពាវនាវអោយបំផុសឡើងស្មារតីចាប់ផ្ដើមអាជីវកម្មក្នុង សហគមន៍ ជាពិសេសគឺជំនាន់យុវជន សំដៅពង្រីកសក្ដានុភាពក្នុងការផលិតនិង ធ្វើអាជីវកម្មចរបាប់។ ប្រសិនបើវៀត ណាមគ្មានសហគ្រាសចរបាប់ដ៏ខ្លាំងមាំមួន ដែលមានសមត្ថភាពគ្រប់គ្រង មានកម្រិតបច្ចេកវិទ្យានិងការយល់ដឹងយ៉ាងជ្រាល ជ្រៅអំពីទីផ្សារនោះ គឺវាជាពិបាកណាស់ដើម្បីអោយផលិតផលចរបាប់របស់យើង មានកិត្យានុភាពក្នុងស្រុក ហើយមានលទ្ធភាពកាន់តែតិចតួចដើម្បីនាំចេញទៅ ទីផ្សារអន្តរជាតិ”។
ពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមលើកទី១បានទាក់ទាញការចូលរួមរបស់ សិប្បករ សិល្បៈករ តន្ត្រីករ និងកីឡាករដែលជាជនរួមជាតិបណ្ដាជនជាតិភាគ តិចនៅខេត្តក្រុងចំនួន១៧រួមជាមួយក្រុមភ្ញៀវអន្តរជាតិមួយចំនួនទៀតផង៕