ប្រារព្ធពិធីបុណ្យផ្កាដាឡាតឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា ដាឡាតស្ថិតនៅក្នុងបញ្ជីឈ្មោះទីក្រុងទេសចរណ៍ដ៏ ល្បីល្បាញបំផុសរបស់វៀតណាម ដោយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន កុះករមកទស្សនាជារៀងរាល់ឆ្នាំ។
ប្រារព្ធពិធីបុណ្យផ្កាដាឡាតឆ្នាំ២០១៩ - ảnh 1 កម្មវិធីសិល្បៈប្រារព្ធពិធីបុណ្យផ្កាដាឡាតឆ្នាំ២០១៩

  នាយប់ថ្ងៃទី២០ ខែធ្នូ នៅទីលាន Lam Vien ទីក្រុងដាឡាត ខេត្ត ឡឹមដុង នៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម បានប្រារព្ធធ្វើឡើងពិធី បុណ្យផ្កាដាឡាតលើកទី៨ឆ្នាំ២០១៩ ក្រោមប្រធានបទ “ដាឡាតនិងផ្កា”។

        ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា ដាឡាតស្ថិតនៅក្នុងបញ្ជីឈ្មោះទីក្រុងទេសចរណ៍ដ៏ ល្បីល្បាញបំផុសរបស់វៀតណាម ដោយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន កុះករមកទស្សនាជារៀងរាល់ឆ្នាំ។ ត្រូវបានរៀបចំឡើង៨លើករួចមក ពិធី បុណ្យផ្កាដាឡាតត្រូវបានសង្គមទាំងមូលទទួលស្គាល់ជាព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍ដ៏លេចធ្លោនិងវិសេសវិសាលនៃទីក្រុងខ្ពង់រាបនេះ ដែល រួមចំណែកជំរុញការអភិវឌ្ឍកសិកម្មនិងទេសចរណ៍ ការធ្វើផលិតកម្មអាជីវ កម្មផ្កានិងកសិផលនៅតំបន់ដីដ៏ស្រស់បំព្រងនេះ។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

        “ដើម្បីបង្កើតឡើងការចាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិនៅពេលមកដល់ដាឡាតនោះ គឺខេត្ត ឡឹមដុង  ត្រូវ ការបញ្ជាណែនាំអោយផ្ដោតទៅលើការអភិវឌ្ឍទេសចរណ៍គុណភាពខ្ពស់ តាមទិសដៅវិជ្ជាជីវៈ ទំនើប ធានាគុណភាពនិងប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បង្កើនការគ្រប់គ្រងរបស់រដ្ឋចំពោះសកម្មភាពទេសចរណ៍ សេវាកម្ម បង្ការ ប្រឆាំងនឹងអំពើលួចបន្លំពាណិជ្ជកម្ម ជំរុញការអនុវត្តក្រមប្រតិបត្តិប្រកប ដោយភាពគួរសម ហើយកៀរគរដើមទុនវិនិយោគសំដៅអភិរក្ស ពង្រីកតម្លៃ របស់បណ្ដាជនជាតិ ការពារធម្មជាតិនិងបរិស្ថាននៅក្នុងតំបន់ផងដែរ”៕

ប្រតិកម្មទៅវិញ