ទិដ្ឋភាពនៅពិធីបើកកិច្ចប្រជុំមជ្ឈឹមលើកទី១១ (រូបថត៖ TTXVN) |
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានលើកច្បាស់ថា ឆ្នាំ២០២០ជាឆ្នាំចុងក្រោយនៃអាណត្តិ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ហើយជាឆ្នាំដែលនឹងប្រព្រឹត្តទៅមហា សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១៣របស់បក្ស។ ហេតុដូច្នេះហើយ របៀបវារៈនៃកិច្ចប្រជុំមជ្ឈឹមលើកនេះ មាន អត្ថន័យដ៏សំខាន់ចំពោះការដឹកនាំ ការបញ្ជាណែនាំដើម្បីសម្រេចអោយបានល្អ នូវភារកិច្ចនៃឆ្នាំ២០១៩- ២០២០ និងអាណត្តិទាំងមូល ក៏ដូចជាការរៀបចំ ប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហា សន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សផងដែរ។
លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា របាយការណ៍នយោបាយជា ឯកសារស្នូលនៃមហាសន្និបាត ហើយជាមូលដ្ឋានគ្រឹះដើម្បីកសាងឯកសារ ផ្សេងៗ។ ហេតុដូច្នេះហើយ ត្រូវតែយកចិត្តទុកដាក់ដល់បញ្ហាធំៗ និងខ្លឹមសារ សំខាន់ៗស្ដីពីទស្សនៈ សតិអារម្មណ៍ដឹកនាំ ក៏ដូចជាគោលមាគ៌ា គោលនយោ បាយនិងវិធានការផ្លាស់ប្ដូរថ្មីដែលមានអត្ថន័យយុទ្ធសាស្ត្រនិងមានលក្ខណៈអាចធ្វើបានខ្ពស់ផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖
“ចំពោះបញ្ហានីមួយៗ ត្រូវវិភាគយ៉ាងជ្រាលជ្រៅ វាយតម្លៃចំពោះស្ថានភាព អនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២និងសេចក្ដីសម្រេចចិត្ត មជ្ឈឹមផ្សេងៗ។ តាមនោះ ស្រាយបំភ្លឺអោយបានច្បាស់លាស់ថា គោលនយោ បាយណារបស់បក្សដែលត្រូវបានជ្រួតជ្រាប ដាក់បញ្ចូលក្នុងច្បាប់ ហើយរៀបចំអនុវត្ត យ៉ាងល្អ ទទួលបានលទ្ធិផលជាក់ស្ដែង ហើយគោលនយោបាយណាដែលមិន ទាន់បានអនុវត្តក្នុងជីវភាពរស់នៅ មិនទាន់ពង្រីកបានប្រសិទ្ធភាព ហើយមូល ហេតុគឺអ្វី? ចំពោះមូលហេតុ ត្រូវស្រាយបំភ្លឺមូលហេតុអត្តនោម័តិ ជាពិសេសគឺ មូលហេតុខាងចំណេះដឹង មនសិការ ឬខាងសមត្ថភាពដាក់អោយដំណើរការ ដាក់ក្នុងច្បាប់និងការរៀបចំអនុវត្ត។ ឈរលើមូលដ្ឋាននោះ អះអាងថា ចាំបាច់ ត្រូវមរតក បំពេញបន្ថែម អភិវឌ្ឍគោលដៅ ទស្សនៈ គោលនយោបាយនិង ភារកិច្ចណាដើម្បីបន្តផ្លាស់ប្ដូរថ្មីគ្រប់ជ្រុងជ្រោយ សមស្របនឹងស្ថានភាពជាក់ ស្ដែងនៅក្នុងនិងក្រៅប្រទេស សំដៅបន្តកសាងបក្សនិងប្រព័ន្ធនយោបាយអោយ បានស្អាតស្អំ រឹងមាំ កសាង ការពារនិងអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សនិង ប្រកបដោយចីរភាពនាពេលខាងមុខ”។
តាមររៀបវារៈ កិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល ទី១២នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៣ខែតុលា។ អង្គប្រជុំនឹងពិភាក្សា ផ្ដល់មតិចំពោះសេចក្ដីព្រាងឯកសារមួយចំនួនដែលដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្សដូចជា៖ សេចក្ដីព្រាងរបាយការណ៍នយោបាយនិងសេចក្ដីព្រាង របាយការណ៍១០ឆ្នាំអនុវត្តកម្មវិធីកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើង លទ្ធិសង្គមនយម សេចក្ដីព្រាងរបាយការណ៍បូកសរុប១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រ សេដ្ឋកិច្ចសង្គម២០១១- ២០២០ និងកសាងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គម២០២១-២០៣០ ជាដើម៕