នាថ្ងៃទី២២ ខែមិថុនា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបណ្ដាប្រទេសអាស៊ាននិងសកម្ម ភាពជាផ្លូវការរបស់ថ្នាក់ដឹកនាំអាស៊ាននៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីបាំងកក ប្រទេសថៃ។ មុននោះ នាថ្ងៃទី២១ ខែ មិថុនា នៅកិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) អង្គប្រជុំបានត្រួតពិនិត្យ ឡើងវិញនូវការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤។ ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM-ASEAN វៀត ណាម លោក Nguyen Quoc Dung បានអះអាងថា វៀតណាមនឹងចូលរួមយ៉ាង សកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន សំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលដៅនានាស្ដីពីការអភិវឌ្ឍដោយចីរភាពតាមស្មារតីនៃប្រធានបទឆ្នាំអាស៊ាន២០១៩ “បង្កើនភាពជាដៃគូដើម្បីចីរភាព” តាមនោះរួមចំណែកទៅក្នុង ជោគជ័យនៃកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤៕