កិច្ច ប្រជុំនេះគឺសំដៅត្រៀមរៀបចំនិងត្រួតពិនិត្យឡើងវិញនូវខ្លឹមសារសំខាន់ៗដែលនឹងត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរ ទេសអាស៊ាន (AMM Retreat) នាថ្ងៃទី១៧ខែមករាខាងមុខ ក្រោមអធិបតី ភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។
នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើមដំបូងក្នុងឆ្នាំប្រធានអាស៊ានរបស់វៀតណាម។ អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM ASEAN វៀតណាមលោក Nguyen Quoc Dung បានអោយដឹងថា កិច្ចប្រជុំ AMM Retreat នឹងសម្រេច លើកម្មវិធីការងារនៃឆ្នាំទាំងមូលរបស់អាស៊ាន។ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២០ វៀតណាមនឹងឧទ្ទេសនាមអំពីគំនិតផ្ដួចផ្ដើមក៏ដូចជាបណ្ដា យថាទស្សន៍របស់អាស៊ានក្នុងឆ្នាំ២០២០ ដើម្បីអោយប្រទេសជាសមាជិក ដទៃផ្ដល់មតិ៕