ទិដ្ឋភាពនៃពិធីបើក |
អញ្ជើញថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការិយាល័យនយោបាយបានដាក់ចេញគោលដៅនោះគឺដល់ឆ្នាំ២០២០ វិស័យទេសចរណ៍នឹងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលបង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិពី១៧ដល់២០លាននាក់ ភ្ញៀវទេសចរជាតិប្រមាណ៨២លាននាក់ រួមវិភាគទាន១០%ទៅក្នុង GDP ជាតិ។ សំដៅអនុវត្តន៍គោលដៅខាងលើ ការរៀបចំឆ្នាំទេសចរណ៍ជាតិជាឱកាសសំខាន់ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយតំលៃវប្បធម៌រូបីនិងអរូបីក៏ដូចជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់វៀតណាមផងដែរ។
“នាងខ្ញុំមានគោលបំណងថា តាមរយៈព្រឹត្តិការណ៍នៃឆ្នាំទេសចរណ៍ជាតិ២០១៨ យើងនឹងបន្តទទួលបានការបោះជំហានអភិវឌ្ឍន៍ដ៏សំខាន់និងប្រកបដោយចីរភាពចំពោះវិស័យទេសចរណ៍។ ហើយជោគជ័យនៃទេសចរណ៍ Quang Ninh ក្នុងការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនចូលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទេសចរណ៍នោះ គឺបទពិសោធន៍ដ៏ថ្លៃថ្លាសំរាប់តំបន់ផ្សេងៗក្នុងទូទាំងប្រទេស”។
ឆ្នាំទេសចរណ៍ជាតិ២០១៨មានព្រឹត្តិការណ៍ចំនួន១០០ដែលបានរៀបចំឡើងក្នុងទូទាំងប្រទេស ក្នុងនោះខេត្ត Quang Ninh រៀបចំព្រឹត្តិការណ៍ចំនួន៥០៕