តាមសេចក្តីប្រកាសព័ត៌មានពីក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៃប្រទេសប្រ៊ុយណេ(MoFE)បានលើកច្បាស់ថា “ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP បានបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ព្រុយណេ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតក្នុងតំបន់ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បង្កើតឱកាសថ្មីសម្រាប់អាជីវកម្ម ក៏ដូចជាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយសេរី បើកចំហនិងផ្អែកលើក្រិតក្រមច្បាប់។
ដូច្នេះ ប្រ៊ុយណេគឺជាប្រទេសទី ៦ ដែលបានផ្តល់សច្ចាប័នលើ RCEP។ មុននោះ ថៃ សិង្ហបុរី ចិន ជប៉ុន និងកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះដែរ។
សមាជិកចំនួន១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) រួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីខែវិច្ឆិកាឆ្នាំ២០២០។ ប្រទេសជាសមាជិក RCEP ទាំងអស់ បានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យបានមុនដំណាច់ឆ្នាំ ដើម្បីកិច្ចព្រមព្រៀងនេះមានសុពលភាពនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ តាមគោលដៅដែលបានដាក់ចេញ៕