បរិយាកាសវិនិយោគនៅទីក្រុង Da Nang មានភាពទាក់ទាញសម្រាប់វិនិយោគិនអាមេរិក

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៦ សីហា នៅទីក្រុង Da Nang ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង។ 
បរិយាកាសវិនិយោគនៅទីក្រុង Da Nang មានភាពទាក់ទាញសម្រាប់វិនិយោគិនអាមេរិក - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Quang បានទទួលជួបលោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ nhadan.com.vn)

នៅទីនេះ លោកឯកអគ្គរដ្ឋទូត Marc Knapper បានវាយតម្លៃខ្ពស់ចំពោះទីក្រុង Da Nang ដែលបានបង្កើតបរិយាកាសវិនិយោគដ៏អំណោយផលសម្រាប់វិនិយោគិនអាមេរិក និងចែករំលែកគម្រោងវិនិយោគថ្មីៗ ព្រមទាំងគម្រោងវិនិយោគដែលកំពុងត្រូវបានអនុវត្តន៍នៅទីក្រុង Da Nang ផងដែរ។

យោងតាមលោក Marc Knapper វិនិយោគិនអាមេរិកជាច្រើននាក់បានមកទីក្រុង Da Nang ដើម្បីស្វែងរកឱកាសអាជីវកម្ម និងស្វែងរកព័ត៌មាន ក្នុងនោះ អង្គភាពអាជីវកម្ម Boeing របស់អាមេរិក មានបំណងចង់ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាមបន្ថែមទៀត រួមទាំងទីក្រុង Da Nang ដែលជាគោលដៅដ៏ប្រសើរ សម្រាប់ក្រុមហ៊ុន Boeing ធ្វើការវិនិយោគ ផលិតគ្រឿងបន្លាស់អាកាសចរណ៍។

រីឯខ្លួនវិញ លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានអះអាងថា ទីក្រុងតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មរបស់អាមេរិកក្នុងការធ្វើអាជីវកម្មក្នុងទីក្រុង ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់។ ថ្នាក់ដឹកនាំទីក្រុង Da Nang ជឿជាក់ថា តាមរយៈសមាគមធុរកិច្ចអាមេរិកនៅវៀតណាម អាជីវកម្មអាមេរិកកាន់តែច្រើនឡើងមកបណ្តាក់ទុននៅ Da Nang៕

ប្រតិកម្មទៅវិញ