បរិយាកាសពិធីបុណ្យលើទូទាំងប្រទេសវៀតណាម

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី៥កុម្ភៈ ពោលគឺថ្ងៃទី៦បុណ្យតេត នៅឃុំ Gia Sinh ស្រុក Gia Vien ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីប្រារព្ធបុណ្យវត្ត Bai Dinh។
បរិយាកាសពិធីបុណ្យលើទូទាំងប្រទេសវៀតណាម - ảnh 1
ពិធីប្រារព្ធបុណ្យវត្ត Bai Dinh (VOV)

        Vovworld-នាព្រឹកថ្ងៃទី៥កុម្ភៈ ពោលគឺថ្ងៃទី៦បុណ្យតេត នៅឃុំ Gia Sinh ស្រុក
Gia Vien ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីប្រារព្ធបុណ្យវត្ត Bai Dinh។ ឧបនាយក
រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយស្គរបើកពិធី​បុណ្យនិងរួមជា
មួយប្រជាជនភ្ញៀវទេសចរណ៍អនុវត្តពិធីការនានា។ ពិធីបុណ្យវត្ត Bai Dinh ឆ្នាំនេះ
បានអូសបន្លាយចាប់ពីថ្ងៃទី៦ដល់ចុងខែទី៣តាមច័ន្ទកតិ។

បរិយាកាសពិធីបុណ្យលើទូទាំងប្រទេសវៀតណាម - ảnh 2
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយស្គរបើកពិធីបុណ្យ (VOV)


        នាថ្ងៃទី៥កុម្ភៈ នៅស្រុក My Duc ទីក្រុងហាណូយ បានប្រារព្ធពិធីបុណ្យវត្ត
Huong និងវិហារ Co Loa។ នាថ្ងៃដ៏ដែល នៅឃុំ Phu Ninh ស្រុក Soc Son ទីក្រុង​ហាណូយបានប្រព្រឹត្តទៅពិធីបុណ្យវិហារ Soc។ លោក Nguyen Thanh Nho នាយក​គណៈកម្មាធិការគ្រប់គ្រងកេរ៌្តដំណែលវិហារ Soc ឃុំ Phu Ninh ស្រុក Soc Son ទីក្រុងហាណូយបានឲ្យដឹងថា ពិធីបុណ្យវិហារ Soc ឆ្នាំនេះនៅផ្សាភ្ជាប់នឹង​រឿង​ព្រេងប្រវត្តិសាស្ត្រនិងពោពេញទៅដោយចរិតលក្ខណៈនៃពិធីបុណ្យបួងសួង​រដូវអំណោយផលតាមជំនឿប្រជាប្រិយដែលនិយមនៅពិធីបុណ្យនិទាឃៈរដូវនានា
ដំបន់ភាគខាងជើង។

        “ក្នុងពិធីបុណ្យឆ្នាំនេះមានចំណុចថ្មីគឺរៀបចំបុណ្យស្គរច្រៀងចម្រៀងប្រជា​ប្រិយបន្ទាប់ពីពិធីការរួមមានច្រៀងចម្រៀងប្រពៃណីរាំម៉ុងសាយដែលបានរៀបចំ​
រវាងភូមិនានា។ ឆ្នាំនេះការងាររៀបចំដោយប្រជាជន ដោយហេតុនេះបណ្ដា​សកម្មភាពនឹងប្រព្រឹត្តទៅតាមប្រពៃណីនិងរៀបចំមុននឹងបណ្ដាឆ្នាំមុនៗ៕”

ប្រតិកម្មទៅវិញ