បរិយាកាសធ្វើអាជីវកម្មនិងសមត្ថភាពប្រកួតប្រជែងរបស់វៀតណាមបានកែលំអជាលំដាប់

Chia sẻ
(VOVWORLD) -សន្និសីទអន្តរជាតិ ក្រោមប្រធានបទ “កែលំអឲ្យកាន់តែប្រសើឡើងនូវបរិយាកាស ធ្វើអាជីវកម្មសំដៅលើកកំពស់គុណភាពនិងល្បឿនកំណើន” បានប្រព្រឹត្តទៅ នាព្រឹក ថ្ងៃទី១៥ខែមិនានៅទីក្រុងហាណូយ។
បរិយាកាសធ្វើអាជីវកម្មនិងសមត្ថភាពប្រកួតប្រជែងរបស់វៀតណាមបានកែលំអជាលំដាប់ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ

សន្និសីទនេះបានទាក់ទាញការចូលរួមរបស់តំណាងជាង៣០០ នាក់ មកពីក្រសួង ស្ថាប័ន តំបន់នានា រួមទាំងសម្ព័ន្ធសមាគមសហ គ្រាសនិងអង្គការអន្តរជាតិមួយចំនួន។ នៅក្នុងសន្និសីទ លោក Michael Greene នាយកជាតិ ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិកនៅវៀតណាមបានឲ្យដឹង ថា៖

        “យើងខ្ញុំមានបំណងរួមដំណើរជាមួយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល វៀតណាម ក្នុង ការចូលរួមអនុវត្តសេចក្តីសម្រេចចិត្តរវាងរដ្ឋាភិបាលជាមួយក្រសួងស្ថាប័នានារួមទាំង សហគមន៍សហគ្រាស។ ពីនោះ នឹងនាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់និងពោរពេញទៅដោយអត្ថន័យសម្រាប់វៀត ណាម។ យើងខ្ញុំនឹងរួមដំណើរជាមួយវៀតណាមក្នុងបណ្តា ឆ្នាំបន្តបន្ទាប់ក្នុងបំណងកែលំអបរិយាកាសធ្វើអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ ជួយ ឧបត្ថម្ភរដ្ឋាភិបាលវៀតណាមកែលំអសមត្ថ ភាពប្រកួតប្រជែងអំពីពាណិជ្ជ កម្មអន្តរជាតិ របស់វៀតណាម”៕

ប្រតិកម្មទៅវិញ