បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅបណ្ដាខេត្តដំបន់វាលទំនាបទន្លេ Cuu Long

Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងប៉ុន្មានថ្ងៃទី១៤និង១៥មេសា បណ្ដាខេត្តដំបន់វាលទំនាប​ទន្លេ Cuu Long សប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី 
បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅបណ្ដាខេត្តដំបន់វាលទំនាបទន្លេ Cuu Long - ảnh 1
ជនរួមជាតិខ្មែរ Soc Trang ទៅវត្តក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី។ (vietnamplus.vn)

        Vovworld-ក្នុងប៉ុន្មានថ្ងៃទី១៤និង១៥មេសា បណ្ដាខេត្តដំបន់វាលទំនាប​ទន្លេ
Cuu Long សប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី ពិសេសគឺខេត្តមួយ​ចំនួន​ដែល​មានជនរួមជាតិខ្មែររស់នៅជាច្រើនដូចជា Ca Mau, Can Tho, Soc Trang, Tra Vinh
ជាដើម។

        ក្នុងថ្ងៃដំបូងបូន្យចូលឆ្នាំថ្មី (ទី១៤មេសា) ផ្នែកវប្បធម៍កីឡា Ca Mau បាន​រៀប
ចំ​សកម្មភាពវប្បធម៍ប្រពៃណីជាច្រើនដូចជាប្រណាំងទូកង ប្រឡងដាំម្ហូប​អាហារ ប្រឡងច្រៀងចម្រៀងប្រជាប្រិយខ្មែរជាដើម ដែលនាំមកនូវបរិយាកាស​សប្បាយ
រីករាយក្នុងជនរួមជាតិ រួមចំណែកអភិរក្ស។ និងពង្រីក​អត្តសញ្ញាណ​វប្បធម៍​ជន
ជាតិ។ មុននោះ បក្សភាគរដ្ឋអំណាចដំបន់បានរៀបចំជំនួបមុខជូន​អំណោយឲ្យ
បណ្ដាគ្រួសារគោលនយោបាយ គ្រួសារគំរូ មន្ត្រីពុទ្ធសាសនាខ្មែរ​និង​​ជនមាន
កិត្យានុភាពក្នុងសហគមន៍ជនជាតិខ្មែរ។ លោក Trieu Quang Loi ប្រធានគណៈ
កម្មាធិការជនជាតិខេត្ត Ca Mau បានឲ្យដឹងថា៖

        “ដើម្បីប្រជាជនជនរួមជាតិខ្មែរសប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ​នេះ​គណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនខេត្តបានជួយឧបត្ថម្ភគ្រួសារ​ក្រីក្រ
នីមួយៗមុខសញ្ញាគោលនយោបាយអំណោយមានតំលៃ៣សែនដុងក្នុង​មួយ
ចំណែក។​ ទន្ទឹមនឹងនោះ គណៈកម្មាធិការជនជាតិបានរៀបចំទៅ​សាកសួរ​សុខទុក្ខចលនាកូនចៅជនរួមជាតិដែលកំពុងសិក្សានៅបណ្ដាសាលា។”

        មិនត្រឹមតែនៅ Ca Mau ប៉ុណ្ណោះទេ ជនរួមជាតិជាជនជាតិខ្មែរនៅខេត្ត Tra
Vinh ក៏ត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីពីមុនដែរនិងទៅវត្តក្នុងប៉ុន្មានថ្ងៃបុណ្យចូល​
ឆ្នាំ​ថ្មី។ នៅវត្ត Bai Xao Chot ឃុំ Kim Son ស្រុក Tra Cu បរិយាកាស​កាន់តែ​អ៊ូអរ​ជាងដោយសារនៅទីនេះបានទទួលរៀបចំមហោស្រពសិល្បៈមហាជនជនជាតិ
ខ្មែររបស់ស្រុកលើកទី១។ លោកស្រី Tang Thi Ngoc Mai អនុប្រធានគណៈ​
កម្មាធិការ​ប្រជាជនស្រុកបានឲ្យដឹងថា៖

        “គោលដៅសំខាន់គឺជ្រើសរើសកំលាំងក្នុងជនរួមជាតិខ្មែរនិងអ្នក​ទេពកោសល
ដើម្បីបង្កើតក្រុមឃោសនាជួយជ្រោមជ្រែងដោយភាសាជនជាតិ។ នេះក៏ជាតម្រូវការ
របស់ជនរួមជាតិត្រូវបានលេងកំសាន្តក្នុងបុណ្យចូលឆ្នាំថ្មីមក​ដល់ម្ដងៗ៕”

ប្រតិកម្មទៅវិញ