ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៣៩ នាក់ ដែលបានពលីជីវិតនៅកម្ពុជា |
អនុវត្តន៍ផែនការស្វែងរកកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ពីដំណាក់កាលឆ្នាំ២០២២-២០២៣ ក្រុមការងារស្វែងរក និងប្រមូលអដ្ឋិធាតុ (ក្រុម K72) នៃបញ្ជាការដ្ឋានយោធភូមិភាគខេត្ត Binh Phuoc បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ និងខេត្តកំពង់ធំនៃ ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងខេត្តទាំងពីរនេះ ក្រុម K72 រួមជាមួយនឹងរដ្ឋអំណាច និងកងកម្លាំងប្រដាប់អាវុធកម្ពុជា បានស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៣៩ នាក់ ក្នុងនោះអដ្ឋិធាតុចំនួន ១ នាក់ត្រូវបានកំណត់អត្តសញ្ញាណ៕