ប្រមូលមតិយោបល់សម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមក្នុងរយៈពេល ១០ ឆ្នាំខាងមុខ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ វិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃក្រសួងផែនការនិងវិនិយោគវៀតណាម បានសហការជាមួយធនាគារពិភពលោក (WB) ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលគំនិតសម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមក្នុងរយៈពេល ១០ ឆ្នាំ (ឆ្នាំ២០២១-២០៣០) ។
ប្រមូលមតិយោបល់សម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមក្នុងរយៈពេល ១០ ឆ្នាំខាងមុខ - ảnh 1សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលគំនិតសម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមក្នុងរយៈពេល ១០ ឆ្នាំ (រូបថត៖ BNEWS/TTXVN)

តាមនោះ គោលដៅដែលបានដាក់ចេញក្នុងដំណាក់កាលឆ្នាំ ២០២០-២០៣០ នឹងសម្រេចបាន អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP ) ជាមធ្យមគឺប្រមាណ ៧% / ឆ្នាំ; ផលិតផលក្នុងស្រុកសរុបជាមធ្យមនឹងសម្រេចបាន ៧.៥០០ ដុល្លារអាមេរិក / ម្នាក់នៅឆ្នាំ ២០៣០ និងសមាមាត្រនៃវិស័យឧស្សាហកម្ម កែច្នៃនិងកម្មន្តសាល នឹងសម្រេចបានប្រមាណ ៣០% នៃ GDP ហើយវិស័យសេដ្ឋកិច្ចឌីជីថល សម្រេចបាន ៣០% នៃ GDP ជាដើម ។

យោងតាមអ្នកជំនាញជាន់ខ្ពស់ លោក Cao Viet Sinh បានឲ្យដឹងថាដំណើរការរៀបចំសេចក្តីព្រាង ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយឆ្លងកាត់ដំណាក់កាលជាច្រើន និងត្រូវបំពេញតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ក្នុងរយៈពេលខាងមុខ ក៏ដូចជាការទទួលបាននូវមតិយោបល់ជាច្រើនពីសំណាក់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញនិងអង្គការពាក់ព័ន្ធនានាផងដែរ។

ទន្ទឹមនឹងនេះដែរ លោកស្រី Stefanie Stallmeister តំណាងធនាគារពិភពលោកប្រចាំនៅវៀតណាម ក៏បានមានប្រសាសន៍ថាសេចក្តីព្រាងនេះបានកំណត់នូវគោលដៅ និងចក្ខុវិស័យយ៉ាងច្បាស់លាស់សម្រាប់គោលមាគ៌ានៃការអភិវឌ្ឍក្នុងរយៈពេល ១០ ឆ្នាំខាងមុខដោយមានមាតិកាសមស្របផងដែរ៕

ប្រតិកម្មទៅវិញ