ប្រមូលផ្តុំប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍផលិតកម្មកសិកម្ម

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ តុលា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ បានបន្តថ្ងៃធ្វើការទីពីរនៃសម័យប្រជុំពិភាក្សាអំពីសេដ្ឋកិច្ច-សង្គម។ តំណាងរដ្ឋសភាបានពិភាក្សាអំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣។

ប្រមូលផ្តុំប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍផលិតកម្មកសិកម្ម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ ព្រឹកថ្ងៃទី២៨ តុលា សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី១៥  (រូបថត៖ quochoi.vn)

មតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះ សេដ្ឋកិច្ចវៀតណាមដែលបានងើបឡើងវិញលឿនជាងការរំពឹងទុក ដោយសារការគ្រប់គ្រងល្អជំងឺរាតត្បាតកូវីដ ១៩។ លទ្ធផលសេដ្ឋកិច្ច-សង្គមគឺមានលក្ខណៈទូលំទូលាយក្នុងវិស័យជាច្រើន។ គួរកត់សម្គាល់ថា វិស័យកសិកម្មគឺជាចំណុចភ្លឺមួយនៃសេដ្ឋកិច្ច ដែលបង្ហាញយ៉ាងច្បាស់នូវតួនាទីរបស់ខ្លួនជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសន្តិសុខស្បៀង។ ពោលគឺ ផលិតផលកសិកម្មរបស់វៀតណាមបានបញ្ជាក់ពីជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។ នៅឆ្នាំ ២០២១ ចំណូលនៃការនាំចេញកសិផលនឹងនៅ តែកើនដល់ជាង ៤៨ ពាន់លានដុល្លារ។

ប្រមូលផ្តុំប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍផលិតកម្មកសិកម្ម - ảnh 2លោកស្រី Le Thi Thanh Lan - គណៈប្រតិភូរដ្ឋសភាខេត្ត Hau Giang  (រូបថត៖ quochoi.vn) 

លោកស្រី Le Thi Thanh Lan សមាជិការដ្ឋសភាខេត្ត Hau Giang បានលើកមតិថា៖ “រដ្ឋាភិបាលគួរតែមានគោលនយោបាយវិនិយោគពិសេសសម្រាប់ខេត្តផលិតកសិកម្ម មានគោលនយោបាយវិនិយោគទាន់ពេលវេលា ដើម្បីបង្កើតតុល្យភាពរវាងខេត្តក្នុងតំបន់ និងទូទាំងប្រទេស។ រដ្ឋាភិបាលក៏យកចិត្តទុកដាក់លើផែនការកសិកម្មព្រមៗគ្នា តាមផែនការខេត្តនិងផែនការតំបន់។ យ៉ាងណាមិញ ត្រូវប្រមូលផ្តុំប្រភពធនធានទាំងអស់ ដើម្បីអភិវឌ្ឍន៍ផលិតកម្មកសិកម្ម រចនាសម្ព័នផលិតកម្មកសិកម្មដែលផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពតាមខ្សែសង្វាក់តម្លៃ”។

តំណាងរដ្ឋសភាបានពិភាក្សាអំពីដំណោះស្រាយដើម្បីពន្លឿនការបើកចំណាយដើមទុនវិនិយោគសាធារណៈ; ទប់ស្កាត់អតិផរណា; ពន្លឿនវឌ្ឍនភាពនៃកម្មវិធីជាតិ និងដំណោះស្រាយសម្រាប់ទីផ្សារប្រេង។ គណៈប្រតិភូក៏បានពិភាក្សាអំពីបញ្ហាដែលសាធារណជនកំពុងផ្តោតការយកចិត្តទុកដាក់ផងដែរ៕

ប្រតិកម្មទៅវិញ