ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន

Chia sẻ

(VOVworld) - នាថ្ងៃទី ២២ ធ្នូ ក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី ៧២ ទិវា បង្កើតកងទ័ពប្រជាជន
វៀតណាមនិងលើកទី ២៧ ទិវាប្រជាជនទាំងមូលការពារ
ប្រទេស (ថ្ងៃទី ២២ ធ្នូ) កាសែតធំៗរបស់វៀតណាមបាន
បោះពុម្ពផ្សាយព័ត៌មាន អត្ថបទនិងរូបថតជាច្រើន
ស្តីពីទិវា​នេះ។ 

ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន - ảnh 1
ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន (VNA)


(VOVworld) - នាថ្ងៃទី ២២ ធ្នូ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវា
 បង្កើតកងទ័ពប្រជាជនវៀតណាមនិងលើកទី ២៧ ទិវាប្រជាជនទាំងមូលការពារ
ប្រទេស (ថ្ងៃទី ២២ ធ្នូ) កាសែតធំៗរបស់វៀតណាមបានបោះពុម្ពផ្សាយព័ត៌មាន
 អត្ថបទនិងរូបថតជាច្រើនស្តីពីទិវា​នេះ។ វិចារនកថាលើកាសែត Quan doi nhan
 dan  ក្រោមចំណងជើងថា៖ «ប្រមូលផ្តុំប្រភពកំលាំងកសាងកងទ័ព ពង្រឹងកិច្ច
ការពារ ប្រទេសខ្លាំងមាំមួន» អះអាងថា៖ កងទ័ពប្រជាជនវៀតណាមគឺជាកង
ទ័ពឈ្នះគ្រប់ សមរភូមិ ។ នាបច្ចុប្បន្ន ការកសាងកងទ័ពប្រជាជនវៀតណាម
បដិវត្តន៍វៀតណាម រៀបរយចំណាននិងទំនើបជាជំហានៗគឺជាអាទិភាពជួរមុខ
ក្នុងការកសាងខឿនការពារប្រទេសរបស់ប្រជាពលរដ្ឋទាំងមូលដែលតភ្ជាប់នឹង
សន្តិសុខប្រជាជនរឹងមាំ។ ដើម្បីអនុវត្តគោលដៅនោះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ
បក្សទាំងមូល កងទ័ព ទាំងមូលនិងប្រជាពលរដ្ឋវៀតណាមទាំងមូលបានខំប្រឹង
ប្រែងដោយឥតឈប់ឈរសំដៅបង្កើនប្រៀបខ្លាំងរបស់កងទ័ពនិងសក្តានុភាព
ក្នុងការកសាងខឿនការពារប្រទេសនៃប្រជាជនទាំងមូល។ ក្នុងពេលនោះ កាសែត
Nhan Dan បានអះអាងថា៖ ពង្រីកប្រពៃណីត្រចះត្រចង់ក្នុងរយៈពេលជាង៧០ឆ្នាំ
កន្លងមកក្រោមការដឹកនាំរបស់បក្សការគ្រប់គ្រងរបស់រដ្ឋកងទ័ពទាំងមូលប្រជា
ជនវៀតណាមទាំងមូលប្រមូលផ្តុំកសាងកងទ័ពបដិវត្តន៍ចំណានទំនើបឲ្យសមស្រប
នឹងការស្ងើចសរសើររបស់លោកប្រធានហូជីមិញ«កងទ័ពប្រជាជនវៀតណាមស្មោះ
ត្រងជាមួយបក្សដឹងគុណជាមួយប្រជាជនត្រៀមខ្លួនជាស្រេចតស៊ូ ពលីដើម្បី
ឯករាជ្យសេរីភាពរបស់មាតុប្រទេសដើម្បីសង្គមនិយម»។ 

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានទៅ
 សាកសួរសុខទុក្ខកម្មាភិបាលយុទ្ធជនកងពលតូចការពារកោះលេខ ២៤២ នៅ
ស្រុក Van Don ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ ថ្លែងមតិនៅទីនេះ
 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        «យើងត្រូវបំពេញល្អភារកិច្ចដែលបក្សរដ្ឋប្រគល់នាពេលខាងមុខ។
វៀតណាមមានឆ្នេរសមុទ្រប្រវែងជាង ៣២០០ គីឡូម៉ែត្រ បញ្ហាកោះសមុទ្រ
 ជាពិសេស បញ្ហាលើសមុទ្រខាងកើតដើរតួនាទីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍
នាពេលខាងមុខ។ ក្នុងស្ថានភាពថ្មីរបស់ប្រទេសជាតិ បញ្ហាកោះសមុទ្រក៏ត្រូវ
បានដាក់ចេញក្នុងភារកិច្ច ការពារប្រទេសនិងសន្តិសុខរបស់ខ្លួន ផងដែរ៕»


ប្រតិកម្មទៅវិញ