ប្រមូលផ្តុំទៅលើបណ្ដាវិធានការលើកកំពស់តួនាទីឃ្លាំមើលនៃក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់

Chia sẻ

(VOVworld) – នេះគឺជាការបញ្ជាណែនាំដែលអនុប្រធាន
រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាននាំចេញ
នៅសន្និសីទផ្លាស់ប្តូរបទពិសោធន៍ធ្វើសកម្មភាពនៃក្រុម
ប្រឹក្សារប្រជាជននៅខេត្តខ្ពង់រាបនិងតំបន់ព្រៃភ្នំចំនួន ១៤
ភាគខាងជើងវៀតណាម លើកទី ៨ នៅខេត្ត Lao Cai
នាព្រឹកថ្ងៃទី ២២ មេសា។

ប្រមូលផ្តុំទៅលើបណ្ដាវិធានការលើកកំពស់តួនាទីឃ្លាំមើលនៃក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
ប្រមូលផ្តុំទៅលើបណ្ដាវិធានការលើកកំពស់តួនាទីឃ្លាំមើលនៃក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់ (Image: VOV)


(VOVworld) – ប្រមូលផ្តុំទៅលើបណ្ដាវិធានការលើកកំពស់តួនាទីឃ្លាំមើលនៃក្រុម
ប្រឹក្សារ​ប្រជាជនគ្រប់ជាន់ថ្នាក់។ នេះគឺជាការបញ្ជាណែនាំដែលអនុប្រធានរដ្ឋសភា
វៀតណាម លោកស្រី Tong Thi Phong បាននាំចេញនៅសន្និសីទផ្លាស់ប្តូរបទពិសោធ
ន៍ធ្វើសកម្មភាពនៃក្រុមប្រឹក្សារប្រជាជននៅខេត្តខ្ពង់រាបនិងតំបន់ព្រៃភ្នំចំនួន ១៤ ភាគខាងជើងវៀតណាម លើកទី ៨ នៅខេត្ត Lao Cai នាព្រឹកថ្ងៃទី ២២ មេសា។ ដោយ
ប្រធានបទ “ក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងក្បាលម៉ាស៊ីនរដ្ឋ អំណាចតំបន់-
ការពិតជាក់ស្តែងនិងដំណោះស្រាយ” បណ្ដាតំណាងបានលើកច្បាស់ បទពិសោធន៍
ដំណោះស្រាយល្អដើម្បីបន្តផ្លាស់ប្តូរថ្មីលើគ្រប់វិស័យលើកកំពស់សកម្មភាពនៃស្ថាប័ន
អំណាចរដ្ឋនៅតំបន់តាមស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយឥតឈប់ឈរ។ ថ្លែងមតិនៅសន្និសីទលើកនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong 
បានសង្កត់ធ្ងន់ថា៖

“សន្និសីទលើកនេះគឺជាឱកាសល្អដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពិភក្សារនិងផ្តល់មតិ សំរាប់ការលើកកំពស់គុណភាពនិងប្រសិទ្ធភាពក្នុងសកម្មភាពនៃក្រុមប្រឹក្សារ
ប្រជាជន។រួមចំណែកកសាងនិតិរដ្ឋសង្គមនិតយមវៀតណាមរបស់ប្រជាជនដោយ
ប្រជាជននិងដើម្បីប្រជាជន។ ទន្ទឹមនឹងនោះ  រួមចំណែកចូលក្នុងដំណើការកសាង
គំរោងការណ៍ “ច្បាប់ចាត់តាំងរដ្ឋអំណាចក្នុងតំបន់” ដែលនឹងបានយកមកពិភាក្សានិង
សម្រេចនាសម័យ ប្រជុំខាងមុខនេះ៕”

ប្រតិកម្មទៅវិញ