ប្រមូលផ្តុំកម្លាំងទាំងអស់ដើម្បីជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅភាគកណ្តាលវៀតណាម

Chia sẻ
(VOVworld)-យោងតាមរបាយការណ៍រហ័សរបស់គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ទទួលបន្ទុកការងារបង្ការប្រឆាំងគ្រោះមហន្តរាយថា រហូតមកដល់ព្រឹកថ្ងៃទី១៦តុលា 
ប្រមូលផ្តុំកម្លាំងទាំងអស់ដើម្បីជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅភាគកណ្តាលវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានចុះទៅបញ្ជាណែនាំអនុវត្តការងារទប់ទល់ជាមួយភ្លៀងទឹកជំនន់

(VOVworld)-យោងតាមរបាយការណ៍រហ័សរបស់គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម
 ទទួលបន្ទុកការងារបង្ការប្រឆាំងគ្រោះមហន្តរាយថា រហូតមកដល់ព្រឹកថ្ងៃទី១៦តុលា
 ភ្លៀងធ្លាក់ទឹកជំនន់នាប៉ុន្មានថ្ងៃកន្លងទៅនៅខេត្តទាំងអស់ភាគកណ្តាលរួមមាន៖
ខេត្ត Thanh Hoa​ ខេត្ត Nghe An ខេត្ត Ha Tinh ខេត្ត Quang Binh ខេត្ត Quang Tri និងខេត្ត
 Thua Thien – Hue បណ្តាលឲ្យមនុស្សចំនួន១៥នាក់ត្រូវស្លាប់ ៩នាក់បាត់ខ្លួន និង១៨
 នាក់រងរបួស។ ភ្លៀងធ្លាក់និងទឹកជំនន់ក៏បំផ្លាញ់ចោលផ្ទះ៧ខ្នង ហើយផ្ទះជាង១០
ម៉ឺនខ្នងទៀត ត្រូវលិចក្នុងទឹក ស្រូវ ដំណាំលើផ្ទៃដីជិត១២ពាន់ហិកតាក៏រងការខូច
ខាតច្រើនដែរ។ ផ្លូវគមនាគមន៍ក៏ត្រូវ លិចទឹក និងការបាក់ដីបណ្តាលឱ្យកកស្ទះចរា
ចរ។ តាមនោះ នារសៀលថ្ងៃទី១៥តុលា ក្រុមការ​ងាររបស់រដ្ឋាភិបាលដឹកនាំដោយឧប
នាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានចុះទៅ បញ្ជាណែនាំ អនុវត្តការងារទប់ទល់
ជាមួយភ្លៀងទឹកជំនន់នៅខេត្ត Thua Thien-Hue និងខេត្ត Quang Binh។

        រួមជាមួយគ្នានោះ ខេត្ត Quang Binh បានចាត់ចែងក្រុមការងារចុះមូលដ្ឋានបញ្ជា 
ណែនាំផ្ទាល់ការទប់ទល់ជាមួយភ្លៀងទឹកជំនន់។​ខេត្ត Ha Tinh ខេត្ត Quang Tri និង ខេត្ត
Nghe An បាននិងកំពុងបញ្ជាណែនាំឲ្យតំបន់នានាអនុវត្តយ៉ាងឆាប់ៗនូវវិធានការទប់
ទល់នឹងភ្លៀងទឹកជំនន់ផងដែរ៕

ប្រតិកម្មទៅវិញ