|
ការខូចខាតខាងសម្ភារៈដោយព្យុះ Wutip បណ្ដាលឡើងប្រមាណ៥លានលានដុង។ (VOV) |
Vovworld-Quang Binh, Quang Tri ជាខេត្តចំនួន២រងការខូចខាតជាច្រើនអំពីមនុស្សនិងទ្រពសម្បត្តិដោយព្យុះ Wutip កន្លងទៅ។ នៅខេត្ត Quang Binh គិតមកដល់ពេលនេះមានមនុស្ស៥នាក់ត្រូវស្លាប់២នាក់បាត់ខ្លួននិង១៤០នាក់រងរបួស ផ្ទះជាង១៥៦ពាន់ខ្នងត្រូវបាក់ដំបូលសាលាចំនួន៤៦០ត្រូវបាក់ដំបូលនាវាជាង១០០ត្រូវលិចទឹកនិងខូចខាត ការខូចខាតខាងសម្ភារៈដោយព្យុះ Wutip បណ្ដាល
ឡើងប្រមាណ៥លានលានដុង។ នាបច្ចុប្បន្នបណ្ដាកំលាំងសន្តិសុខការពារជាតិ
ស្ថាប័នផ្នែកដំបន់រួមជាមួយប្រជាជនជំនះពុះពារផលវិបាកនៃព្យុះឧត្តមសេនីត្រី
Tu Hong Son នាយកនគរបាលខេត្តនិងជាអនុប្រធានគណៈកម្មាធិការបង្កាទប់ទល់នឹងព្យុះទឹកជំនន់ខេត្ត Quang Binh បានឲ្យដឹងថា៖
“ទីមួយគឺសហការជាមួយផ្នែកគមនាគមន៍ដឹកជញ្ជូនជុសជុលផ្លូវ ពិសេសគឺផ្លូវ
ជាតិលេខ១A និងផ្លូវហូជីមិញ។ ទី២ធានាល្អសន្តិសុខសណ្ដាប់ធ្នាប់។ ទី៣គឺបង្កើន
ការងារក្ដាប់ជាប់ស្ថានភាព ចាត់កម្មាភិបាលយុទ្ធជនចុះរួមជាមួយផ្នែកយោធាការពារជាតិយុវជននារីជួយប្រជាជនជំនះពុះពារលើផលវិបាក។”
ដើម្បីជំនះពុះពារលើផលវិបាកនៃព្យុះ Wutip ក្រសួងសុខាភិបាលទើបនឹងបានផ្ដល់ថ្នាំសង្កូវនិងអាវពោងសំរាប់បណ្ដាខេត្ត Ha Tinh, Quang Binh, Quang Tri, Thua
Thien Hue, Quang Ngai និងទីក្រុង Da Nang ធានាថ្នាំសង្កូវនិងឧបខាសម្ភារៈគ្រប់
គ្រាន់ថែទាំងសុខភាពប្រជាជនដំបន់ដែលត្រូវរងឥទ្ធិពលនៃព្យុះ។
ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងក្រោយព្យុះ បឹង Dang បឹង Thung Coi និងបឹង
Cay Trau នៅស្រុក Tinh Gia ខេត្ត Thanh Hoa ត្រូវបាក់ធ្វើឲ្យគ្រួសារជាង១ពាន់គ្រួត្រូវ
លិចទឹក។ បណ្ដាកំលាំងមានសម័ត្ថកិច្ចខេត្ត Thanh Hoa បានជម្លាសប្រជាជនចេញ
ពីដំបន់លិចទឹកនិងផ្ដល់ម្ហូបអាហារថ្នាំសង្កូវ។ លោក Nguyen Duc Quyen អនុប្រធាន
អចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានឲ្យដឹងថា ដល់ឥឡូវនេះ កំលាំងមានសម័ត្ថកិច្ចខេត្តបានសំរេចការជម្លាសប្រជាជនដល់កន្លែងសុវត្ថិភាព។ ទន្ទឹមនឹងនោះកំលាំងប្រដាប់អាវុធរួមជាមួយផ្នែកនានាបន្តក្ដាប់ជាប់ដំបន់និង
ការពារទ្រពសម្បត្តិរបស់ប្រជាជន៕