|
ប្រមូលផ្ដុំកសាងកំលាំងនគរបាលប្រជាជនរៀបរយចំណាន (VGP) |
Vovworld-នាព្រឹកថ្ងៃទី១៦សីហានៅទីស្ដីការក្រសួងនគរបាលវៀតណាម
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និងអចិន្ត្រៃយ៍គណៈលេខាលោក Le Hong
Anh បានចូលរួមពិធីជួបមុខបណ្ដាជំនាន់កម្មាភិបាលនគរបាលក្នុងឱកាសលើកទី
៦៩នៃទិវាប្រពៃណីនគរបាលប្រជាជន (ទី១៩សីហា)។ ជួបសំណេះសំណាលជា
មួយឧត្តមសេនីយ៍ នាយទាហាន កម្មាភិបាល យុទ្ធជននគរបាលប្រជាជន
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈប្រទេសជាតិ
កំពុងឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយឱកាសងាយស្រួលនិងការសាក
ល្បងជាច្រើន ភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់បានដាក់ចេញទាមទាកំលាំង
នគរបាលប្រជាជនត្រូវបន្តធ្វើល្អភារកិច្ចសេនាធិការ ជាស្នូលក្នុងការងារធានា
សន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានចាត់ទុកថា ដើម្បីអនុវត្តល្អភារកិច្ចស្នូលចំនួន២នេះ កត្តាសំរេច
កំណត់គឺត្រូវយកចិត្តទុកដាក់កសាងកំលាំងនគរបាលប្រជាជនបដិវត្តន៍រៀបរយ
ចំណាននិងទំនើបជាជំហានៗ ក្នុងនោះយកចិត្តទុកដាក់ដល់វិស័យមួយចំនួន
សំដៅធានាទទួលល្អភារកិច្ចដែលបក្សរដ្ឋនិងប្រជាជនបានប្រគល់ជូន៕