|
បរិមាណភ្ញៀវទេចរណ៍ទៅទស្សនានៅបណ្ដាខេត្តភាគកណ្ដាលវៀតណាមបានកើនឡើងក្នុងឱកាស
ទិវាបុណ្យជាតិ (Image: tourdulich.vn) |
(VOVworld) – ក្នុងឱកាសទិវាបុណ្យជាតិ (ថ្ងៃទី ២ កញ្ញា) បរិមាណភ្ញៀវទេចរណ៍ទៅ ទស្សនានៅបណ្ដាខេត្តភាគកណ្ដាលវៀតណាមបានកើនឡើងជាពិសេសគឺទីក្រុង
Nha Trang ខេត្ត Khanh Hoa និងទីក្រុង Da Nang។ តាមគំរោង ទីក្រុង Nha Trang ទទួល បានភ្ញៀវទេចរណ៍ចំនួន ៣៧ ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន
១ ម៉ឺននាក់។ បរិមាណភ្ញៀវទេចរណ៍ដែលមកទស្សនានៅទីក្រុង Da Nang បានកើន
ឡើង យ៉ាងខ្លាំងដោយសារអង្គភាពអាជីវកម្មបញ្ចុះតំលៃទួរទេសចរណ៍។ តាមគំ
រោង ទីក្រុង Da Nang ទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩ ម៉ឺន នាក់។ នាយករងមន្ទី វប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Da Nang លោក Tran Chi Cuong បានឲ្យដឹងថា៖
“ឥឡូវនេះ មានជើងហោះហើរអន្តរជាតិមកដល់ទីក្រុង Da Nang ជាច្រើនជាពិសេស
គឺជើងហោះហើរត្រង់ពីជប៉ុនមកដល់ទីក្រុង Da Nang ទើបនឹងត្រូវបានបង្កើត។ ការបង្កើតជើងហោះហើរពោលខាងលើនឹងបង្កលក្ខណៈងាយស្រួលដើម្បីបណ្ដា
អង្គភាពអាជីវកម្មធ្វើអាជីវកម្មដោយផ្ទាល់ប្រភពភ្ញៀវទេសចរណ៍ពីទីផ្សារផ្សេងៗលើ
ពិភពលោក។”
ក្នុងឱកាសនេះដែរ ខេត្ត Thua Thien Hue បានទាក់ទាញភ្ញៀវទេសចរណ៍ដោយទួរ ទេសចរណ៍សំរាកលំហែរកាយផងដែរ៕