|
ប៉ូលីសធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការបាញ់ប្រហារនៅទីក្រុង San Bernadino
(រូបថត៖AFP/TTXVN) |
(VOVworld) - ការវាយប្រហារភេរវកម្មដែលបានដំណើរការដោយមុខសញ្ញាជ្រុល
និយមនៅក្នុងប្រទេសបានប្រែក្លាយឆ្នាំ២០១៥ទៅជាឆ្នាំមានបរិមាណជនស្លាប់
ដោយអំពើហឹង្សាច្រើនបំផុតនៅប្រទេសអាមេរិកក្នុងអំឡុង២ទសវត្សរ៍កន្លងទៅ។
តាមរបាយការណ៍ដែលត្រូវបានប្រកាសនាថ្ងៃទី៥ មករា អង្គការឃ្លាំមើលក្រុមជ្រុល
និយម ADL បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥នៅអាមេរិកបានកើតមានឡើងករណីវាយ
ប្រហារដោយអំពើហឹង្សាចំនួន១៧ករណី បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់
ចំនួន៥២នាក់ស្លាប់។តួរលេខនេះខ្ពស់ជាងបិរមាណជនស្លាប់ក្នុងឆ្នាំ២០១៣និង
ឆ្នាំ២០១៤បូកចូលគឺ៤៧នាក់។ឆ្នាំ២០១៥ក៏ជាឆ្នាំសាក្ខីភាពនៃការវាយប្រហារដោយ
អំពើហឹង្សាជ្រុលនិយមចំនួន៣ដែលសម្លាប់មនុស្សច្រើនបំផុតក្នុង អំឡុង៥០ឆ្នាំ
កន្លងទៅនៅអាមេរិកនោះគឺការបាញ់ប្រហារនាថ្ងៃទី២ ធ្នូ នៅទីក្រុង San Bernadino
ការបាញ់ប្រហារនាថ្ងៃទី១៧ មិថុនា នៅទីក្រុង Charleston និង ការបាញ់ប្រហារទៅ
លើមូលដ្ឋានយោធាចំនួនពីរកន្លែងនៅទីក្រុង Chattanooga នាថ្ងៃ ទី១៦ កក្កដា។
អ្នកជំនាញការ ADL ចាត់ទុកថា តួរលេខពោលខាងលើបានសរឲ្យ ឃើញនូវ
ស្ថានភាពជាក់ស្ដែងគួរឲ្យព្រួយបារម្ភនៅពេលមុខសញ្ញាជ្រុលនិយមលេចចេញ
កាន់តែច្រើនឡើងនៅអាមេរិកខណៈដែលអាជ្ញាធរនៅមិនទាន់ស្វែងរកបាននូវ
សម្លេងរួមក្នុងបញ្ហាគ្រប់គ្រងកាំភ្លើងនៅឡើយ៕