ប្រមុខស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិទៅបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូង

Chia sẻ

(VOVWORLD) - ក្រៅពីនោះ ក្រុមការងារក៏បានទៅទស្សនាទីក្រុង Wau ដែលជារដ្ឋធានីនៃរដ្ឋ Western El Ghazal និងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្នុងតំបន់ និងតំណាងអង្គការសហប្រជាជាតិនៅទីនេះ។

ប្រមុខស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិទៅបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូង - ảnh 1ក្រុមការងាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបជាមួយប្រធានាធិបតីស៊ូដង់ខាងត្បូង (រូបថត៖ VOV)

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ក្នុងឋានៈជាប្រធានគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ូដង់ខាងត្បូង (គណៈកម្មាធិការ ២២០៦) លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទៅបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូងដើម្បីត្រួតពិនិត្យការអនុវត្តវិធានការនានា ចំណុះបណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ពាក់ព័ន្ធនឹងដំណើរការសន្តិភាពនៅប្រទេសនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir Mayardit និងអនុប្រធានាធិបតីស៊ូដង់ខាងត្បូង ប្រធានរដ្ឋសភាអន្តរកាល លោកស្រី Jemma Nunu Kumba សមាជិកទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង (UNMISS) និងទីភ្នាក់ងារអង្គការសហប្រជាជាតិក្នុងប្រទេស តំណាងសហភាពអាហ្វ្រិក (AU) ស្ថាប័នការទូត ឥស្សរជនសាសនា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ ក្រៅពីនោះ ក្រុមការងារក៏បានទៅទស្សនាទីក្រុង Wau ដែលជារដ្ឋធានីនៃរដ្ឋ Western El Ghazal និងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្នុងតំបន់ និងតំណាងអង្គការសហប្រជាជាតិនៅទីនេះ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្វែងរកព័ត៌មាន និងការវាយតម្លៃរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង និងដៃគូពាក់ព័ន្ធអំពីស្ថានភាពនយោបាយ សន្តិសុខ និងមនុស្សធម៌នៅស៊ូដង់ខាងត្បូង។ ក្រុមការងារក៏បានស្តាប់របាយការណ៍អំពីសកម្មភាពរបស់យោធាវៀតណាមដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ