អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Do Thang Hai ចុះទៅពិនិត្យផ្សារទំនើប Co.opmart Ha Dong។ (រូបថត៖ hanoimoi.com) |
សហគ្រាសនិងអ្នកផ្គត់ផ្គង់ទំនិញនានាត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាត ចាត់វិធានការដើម្បីធានាប្រភពផ្គត់ផ្គង់ទំនិញចាំបាច់ សម្រាប់ប្រជាជន ព្រមទាំងអនុវត្តឲ្យបានល្អនូវការងារបង្ការ ប្រយុទ្ធប្រឆាំង ជម្ងឺផងដែរ។ នេះបើតាមការបញ្ជាណែនាំរបស់អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Do Thang Hai នៅក្នុងជំនួបធ្វើការជាមួយ ប្រព័ន្ធផ្សារទំនើប Co.opmart និង Big C នៅទីក្រុងហាណូយកាលពីថ្ងៃទី២ សីហា។
យោងតាមរបាយការណ៍របស់ផ្សារទំនើប Co.opmart និង Big C បាន ឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃកន្លង មក ចំនួនអតិថិជនមកទិញទំនិញមានការកើន ឡើងពិតមែនតែមិនសូវច្រើនទេ។ នាបច្ចុប្បន្ន ប្រភពផ្គត់ផ្គង់ទំនិញរបស់ ប្រព័ន្ធផ្សារទំនើបទាំងពីរនេះអាចបំពេញតម្រូវការយ៉ាងគ្រប់គ្រាន់។ ក្រៅពី នោះ ផ្សារទំនើបទាំងពីរនេះក៏បានបង្កើនបរិមាណទំនិញផ្ទុកបម្រុងឡើងពីរ បីដងផងដែរ៕