(VOVworld)-នាថ្ងៃទី៦សីហា វែបសាយ “Equilibrium Global” របស់អាហ្សង់ទីនបាន
ចុះផ្សាយអត្ថបទសម្ភាសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម
លោក Do Van Chien ស្តីពីគោលនយោបាយនិងសមិទ្ធិក្នុងការងារកាត់បន្ថយភាព
ក្រីក្រនៅតំបន់ជនជាតិភាគតិច វៀតណាម។ គេហទំព័រនេះបានសង្កត់ធ្ងន់ថា ក្នុង
ពិភពពហុជាតិសាសន៍ ពហុសាសនា និងពហុវប្បធម៌ដូចបច្ចុប្បន្ន ការរស់នៅសន្តិ
ភាពរវាងបណ្តាវប្បធម៌ជាការសាកល្បងមួយ សម្រាប់សហគមន៍អន្តរជាតិ។ជាប្រ
ទេសមួយមានជនជាតិចំនួន៥៤នោះ គោលនយោបាយ របស់វៀតណាមចំពោះ
សហគមន៍ជនជាតិភាគតិចជាគំរូមួយ។
អត្ថបទនេះបានចុះផ្សាយនូវចម្លើយរបស់លោក Do Van Chien ដោយអះអាងថា
ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិដ៏ធំធេងជាច្រើនលើ
គ្រប់ វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ច វប្បធម៌និងសង្គម។លោកDo Van Chien ឲ្យ
ដឹងថែម ទៀតថា ក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២កន្លងទៅ វៀត
ណាមក៏បានដាក់ ចេញនូវវិធានការមួយចំនួនសំដៅទទួលបានគោលដៅអភិវឌ្ឍន៍
ចីរភាពនិងលើកកំពស់ជីវ ភាពរស់នៅជូនជនរួមជាតិជាជនជាតិភាគតិច៕