នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu |
ដោយមានសម្លេងគាំទ្រចំនួន ៩៦% នៃសន្លឹកឆ្នោតដែលត្រូវបានរាប់នោះ គណបក្ស Likud របស់នាយករដ្ឋមន្ត្រី Netanyahu និងគណបក្សស្ដាំនិយមដទៃទៀតក្នុងសម្ព័ន្ធភាព ដណ្តើមបាន ៦៥ ដល់ ៦៧ អាសនៈ ក្នុងចំណោម ១២០ អាសនៈក្នុងរដ្ឋសភា។ ទន្ទឹមនឹងនេះ គណបក្សរបស់លោក Benny Gantz ទទួលបាន ៣៦ អាសនៈតែប៉ុណ្ណោះ។ គួរបញ្ជាក់ថាការបោះឆ្នោតលើកទី ២១ នេះមានការចូលរួមរបស់គណបក្សចំនួន៣៩។ យោងទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសអ៊ីស្រាអែល គណបក្សចូលរួមរកសម្លេងឆ្នោត ត្រូវតែឈ្នះលើកម្រិតអប្បបរមា ៣.២៥% នៃចំនួនសន្លឹកឆ្នោតសរុបទើបទទួលឈ្នះបានអាសនៈក្នុងសភាផងដែរ៕