រូបថត៖ ក្រសួងសុខាភិបាល |
នាថ្ងៃទី ១៧ ខែឧសភា ប៉ុស្តិ៍ទូរទស្សន៍អូស្រ្តាលី Seven News របស់អូស្រ្តាលីបានធ្វើការសម្ភាសន៍លោក Matt Young ដែលកំពុងធ្វើការនៅសភា ពាណិជ្ជកម្មអូស្រ្តាលី ប្រចាំនៅទីក្រុង ហូជីមិញ អំពីជោគជ័យរបស់វៀត ណាម ក្នុងការបង្ការនិងប្រយុទ្ធប្រ ឆាំងជំងឺរាតត្បាត COVID – 19។ លោក Matt Young បានឲ្យដឹងថា៖ “ខ្ញុំមានគោលបំណងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង ដែលអូស្រ្តាលីពិចារណាបើកព្រំដែនវិញ។ យើងខ្ញុំសង្ឈឹមថា នឹងបានទទួលស្វាគមន៍មិត្តអូស្រ្តាលីនៅវៀតណាម ក៏ដូចជាទទួលមិត្តវៀតណាមទៅទស្សនាអូស្រ្តាលីផងដែរ។ កាល ពីឆ្នាំមុន អូស្រ្តាលីនិងនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អូស្រ្តាលីកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម ដូច្នេះយើងខ្ញុំសង្ឃឹមថាជនជាតិអូស្ត្រាលីនឹងមកទស្សនាវៀតណាម ប៉ុន្តែត្រូវធានាសុវត្ថិភាពផងដែរ"៕