ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ជូនដំណឹងអំពីជនវៀតណាមធ្វើបាតុកម្មប្រឆំាងចិនដែលបង្កើនទង្វើនៅសមុទ្រខាងកើត

Chia sẻ
(VOVworld)-បាតុកម្មរបស់ជនវៀតណាមនៅ ទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ នាថ្ងៃទី៩មេសា សំដៅប្រឆាំងជំទាស់ទង្វើខុសច្បាប់និង

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ជូនដំណឹងអំពីជនវៀតណាមធ្វើបាតុកម្មប្រឆំាងចិនដែលបង្កើនទង្វើនៅសមុទ្រខាងកើត - ảnh 1
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ជូនដំណឹងអំពីជនវៀតណាមធ្វើបាតុកម្មប្រឆំាង ជំទោសចិនដែលបង្កើនសកម្មភាពនៅសមុទ្រខាងកើត(រូបថតៈ
Nguyên Đức/Vietnam+)


(VOVworld)-បាតុកម្មរបស់ជនវៀតណាមនៅ ទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់
នាថ្ងៃទី៩មេសា សំដៅប្រឆាំងជំទាស់ទង្វើខុសច្បាប់និងការបង្ករឿងហេតុរបស់ ចិននៅសមុទ្រខាងកើត មិនត្រឹមតែល្បីរន្ទឺក្នុងសហគមន៍ជនវៀតណាមនៅប្រ
ទេសសាម៉ីប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វ ផ្សាយធំៗរបស់អាល្លឺម៉ង់ទៀតផង។ យោងតាមព្រឹត្តិការណ៍ពេលល្ងាចរបស់
កាណាល់ RBB ដែលផ្សាយនាយប់ថ្ងៃទី៩មេសាបន្ទាប់ពីបាតុកម្មនៅមុខស្ថាន
ទូតចិនប្រចាំនៅ ទីក្រុងប៊ែកឡាំងបានបញ្ចប់មក គឺបាតុករជាជនវៀតណាមនិង មិត្តភក្តិអន្តរជាតិឡើងដល់រាប់ពាន់នាក់ បានសម្តែងការប្រឆាំងជំទាស់ចំពោះការ ដែលចិនបង្កើនសកម្មភាពកែច្នៃ សាងសង់និងធ្វើយោធូបនីយកម្មខុសច្បាប់នៅ
ប្រជុំកោះ Truong Sa និង Hoang Sa ចំណុះអធិបតេយ្យភាពមិនអាចប្រកែកបាន
របស់វៀតណាម។​បាតុកម្មសន្តិភាពរបស់ជនវៀតណាមនៅ ប៊ែកឡាំង ជាថ្មីម្តង
ទៀតបានបង្ហាញនូវសាមគ្គីភាពនិងស្មារតីស្នេហាជាតិរបស់អាណិកជន វៀត
ណាម។ វត្តមាននៃប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាល្លឺម៉ង់ រួមទាំងការគាំទ្រ របស់
មិត្តភក្តិអន្តរជាតិតាមដំណើរបាតុកម្មនោះសម្តែងនូវស្មារតីស្រឡាញ់សច្ច ធម៌ និងប្តេជ្ញាទប់ស្កាត់អំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ