ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់វៀតណាម

Chia sẻ
(VOVWORLD) - សារព័ត៌មានតាមអ៊ិនធឺរណែត អង្គការសេដ្ឋកិច្ច និងស្ថានីយ៍ទូរទស្សន៍អន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះគំរូរបស់ វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងធ្វើការវិភាគយ៉ាងស៊ីជម្រៅដើម្បីដកបទពិសោធន៍ល្អៗពីប្រទេស វៀតណាមផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់វៀតណាម - ảnh 1 ទិដ្ឋភាពនៅខាងក្រៅកន្លែងដាក់នៅដាច់ដោយឡែកមួយនៅវៀតណាម  (រូបថត៖ Reuters)

កាសែត Financial Times និងគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក (Weforum) មានអត្ថបទសរសេរកាលពីខែមីនាឆ្នាំ ២០២០ ដោយសង្កត់ធ្ងន់ថា    វៀតណាមមានករណីឆ្លងជំងឺ Covid-19 ទាប ហើយមិនទាន់កត់ត្រាអ្នកស្លាប់ ដោយជំងឺរាតត្បាតនេះទេ។ វៀតណាមមានភាពម្ចាស់ការក្នុងការរកឃើញពីហានិភ័យនៃជំងឺរាតត្បាត Covid-19 និងកៀងគរបាននូវប្រភពធនធាននានាប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះផងដែរ។ Finacial Times បានឲ្យដឹងថាវៀតណាមបានក្លាយជាគំរូនៃការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះក្រោមលក្ខខ័ណ្ឌធនធានមានកំណត់។ ទន្ទឹមនឹងនេះ ស្ថានីយ៍ទូរទស្សន៍អាឡឺម៉ង់ DW ក៏បានមានអត្ថបទវិភាគអំពីប្រៀបខ្លាំងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ហើយបានកត់សម្គាល់អំពីតួនាទីរបស់កងទ័ពនិងប្រព័ន្ធនយោបាយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid- 19។ DW ក៏ទទួលស្គាល់ថាស្មារតីស្នេហាជាតិនិងមោទនភាពជាតិ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រជាជនវៀតណាមដើម្បីជួយគាំទ្រនិងសម្របសម្រួលជាមួយរដ្ឋាភិបាលដើម្បីបុព្វហេតុរួមផងដែរ៕

ប្រតិកម្មទៅវិញ