ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្សព្វផ្សាយព័ត៌មានថា វៀតណាមបានព្យាបាលជំងឺឆ្លងកូវីដ ១៩ សម្រាប់អ្នកបើកយន្តហោះអង់គ្លេស

Chia sẻ
(VOVWORLD) - កាសែតអេឡិចត្រូនិក 9News របស់អូស្ត្រាលី នៅថ្ងៃទី ១២ ខែកក្កដា បានចុះផ្សាយព័ត៌មានថា អ្នកបើកយន្តហោះជនជាតិអង់គ្លេសអាយុ ៤២ ឆ្នាំ ដែលធ្វើការនៅក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាម ដែលជាអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរបំផុតនៅ វៀតណាម ត្រូវបានព្យាបាលជាសះស្បើយពីកូវីដ ១៩ ហើយបានវិល ត្រលប់ទៅមាតុភូមិស្កុតលែនវិញ។ 

យោងតាមព័ត៌មានដែល 9News ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានវៀតណាមថា អ្នកបើកយន្ត ហោះជនជាតិអង់គ្លេស Stephen Cameron បានចាកចេញពីទីក្រុងហាណូយ ហើយបានទៅដល់ទីក្រុងឡុងដ៍នៅព្រឹកថ្ងៃទី ១២ ខែកក្កដា (ម៉ោងក្នុងស្រុក)។ អ្នកបើកយន្តហោះ Cameron គឺជាអ្នកជំងឺចុងក្រោយដែលត្រូវបានព្យាបាលយ៉ាងសកម្មនៅវៀតណាម ហើយរហូតមកដល់ពេលនេះ វៀតណាមពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ទេ។

ក្នុងពេលជាមួយគ្នានោះ គេហរទំព័រ CBC.ca របស់កាណាដា នៅថ្ងៃទី១១ ខែកក្កដា  បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “អ្នកបើកយន្តហោះអង់គ្លេសបានជាសះស្បើយពីជំងឺ - និមិត្តរូបនៃការប្រយុទ្ធនឹងជំងឺរាតត្បាតដែលទទួលបានជោគជ័យរបស់វៀតណាម បានវិលត្រ ឡប់ទៅមាតុភូមិវិញ”។ យោងតាមអត្ថបទនេះ ករណីរបស់អ្នកជំងឺអង់គ្លេសគឺលោក Stephen Cameron បានធ្វើឲ្យមានការរំជួលចិត្តយ៉ាងខ្លាំងនៅវៀតណាម ដែលជាប្រទេសគ្មានអ្នកស្លាប់ដោយសារកូវីដ ១៩ ឡើយ។ អត្ថបទនេះបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់បំផុតរបស់ Cameron និងការខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិតវៀតណាម ក្នុងការជួយសង្គ្រោះអ្នកជំងឺនេះ បានក្លាយជានិមិត្តរូបនៃជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩៕

ប្រតិកម្មទៅវិញ