ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ វៀតណាមឆ្ពោះទៅគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ២៥ ខែមករា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងក្នុងតំបន់បានរាយការណ៍ព្រមៗគ្នា ដោយការចាប់អារម្មណ៍ ការកោតសរសើរនិងភាពជឿជាក់ ទៅលើទិសដៅយុទ្ធសាស្ត្រ ដែលបន្តត្រូវបានអនុម័តនៅមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ វៀតណាមឆ្ពោះទៅគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ - ảnh 1អ្នកយកព័ត៌មានបរទេសដែលធ្វើការនៅឯពិធីបើកមជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ dfa.hanoi.gov.vn)

ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក និងទីភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍ថា អ្នកតំណាងជិត ១.៦០០ នាក់បានចូលរួមមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀត ណាម។ យោងតាមអត្ថបទចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះបានឲ្យដឹងថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយរបស់វៀតណាម ដែលប្រារព្ធឡើងនៅក្នុងបរិបទដែលវៀតណាមរំពឹងថានឹងអាចទាញយកប្រយោជន៍ពីគុណសម្បត្តិសេដ្ឋកិច្ចរបស់ខ្លួនដែលជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានកំណើន GDP ២,៩% ក្នុងឆ្នាំ ២០២០ ដោយសារមានការចាត់វិធានការនិងមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ក្នុងនោះមានវិទ្យុនិងទូរទស្សន៍ KBS ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍អំពីព្រឹត្តិការណ៍ដែលថា វៀតណាមបានប្រារព្ធមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្ត ដែលបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលវៀតណាមគ្រោងកំណត់គោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០២១-២០២៦ ឈានដល់ ៦,៥% -៧% /ឆ្នាំនិងក្លាយជាប្រទេសដែលមានចំណូលមធ្យម។

កាសែតឥណ្ឌូនេស៊ីជាច្រើនក៏បានរាយការណ៍អំពីព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់វៀតណាម និងបានរំលេចនូវសមិទ្ធិផលរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាសែត Kompas ក៏មានអត្ថបទមួយដែលកោតសរសើរសមិទ្ធិផលរបស់វៀតណាមលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ចក្នុងបរិបទនៃការរីករាលដាលជំងឺរាត ត្បាតកូវីដ ១៩ និងវាយតម្លៃថា វៀតណាមពិតជាបានវ៉ាដាច់សេដ្ឋកិច្ចភាគច្រើននៅអាស៊ី ដោយឆ្ពោះទៅគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ