សារព័ត៌មាន Nikkei Asia Review បាននិយាយថា EVFTA ពិតជានឹងធ្វើអោយ EU បានក្លាយជាអតិថិជនធំមួយរបស់វៀតណាមដែរ។ ជាពិសេស ឧស្សាហកម្មដែលអាចមើលឃើញពីកំណើនខ្លាំង គឺសម្លៀកបំពាក់និងស្បែកជើង ដែលស្រូបយក ២០% នៃការនាំចេញសរុបរបស់វៀតណាម។ សម្រាប់ EU វិញ EVFTA នឹងជួយ EU បង្កើនលទ្ធភាពទទួលបានទីផ្សារអ្នកប្រើប្រាស់គួរឲ្យទាក់ទាញ។
ព្រឹត្តិការណ៍ដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើ EVFTA ដោយទទួលបានសម្លេងគាំទ្រជិត ៩៥% នោះ ក៏ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចុះផ្សាយព័ត៌មាននិងវិភាគយ៉ាងសកម្មដែរ។ រ៉យទ័របានដកស្រង់ការវាយតម្លៃរបស់ធនាគារពិភពលោក (WB) កាលពីខែឧសភាឆ្នាំ ២០២០ ដោយចាត់ទុកថា EVFTA នឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបន្ថែម ២,៤% ហើយការនាំចេញកើន ១២% នៅឆ្នាំ ២០៣០៕