នៅទំព័រមុខរបស់កាសែត PathetLao ចុះថ្ងៃទី ២ កញ្ញា បានចុះផ្សាយ អត្ថបទក្រោមចំណងជើងថា “៧៩ឆ្នាំនៃការអភិវឌ្ឍរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម”។ (រូបថត៖ VOV Vientiane) |
នៅទំព័រមុខរបស់កាសែត PathetLao ចុះថ្ងៃទី ២ កញ្ញា បានចុះផ្សាយ អត្ថបទក្រោមចំណងជើងថា “៧៩ឆ្នាំនៃការអភិវឌ្ឍរបស់សាធារណៈរដ្ឋសង្គមនិយម វៀតណាម”។ អត្ថបទរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីក្រុងហាណូយ លោកប្រធានហូជីមិញ តំណាងរដ្ឋាភិបាលបណ្តោះ អាសន្ន បានអានសេចក្តីប្រកាសឯករាជ្យនៅចំពោះមុខប្រជាជនវៀតណាមទាំងមូល និងពិភពលោក ប្រកាសឯករាជ្យ និងបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ អត្ថបទបញ្ជាក់ថា ក្នុងរយៈ ពេល៧៩ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនជំនះពុះពារ លើការលំបាកលំបិនរាប់មិនអស់ ធ្វើការតស៊ូប្រកបដោយជោគជ័យ ដើម្បីឯករាជ្យជាតិ ឯកភាពប្រទេស ការពារមាតុភូមិ សម្រេចបានសមិទ្ធិផលជាច្រើននៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី; សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍និងរីកចម្រើនដោយឥតឈប់ឈរ; វៀតណាមជានិច្ច កាលជាមិត្ត ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវក្នុងសហ គមន៍អន្តរជាតិ។ អំពីទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស ទាំងពីរ អត្ថបទបញ្ជាក់ថា នេះគឺជាទំនាក់ទំនងដ៏ស្មោះត្រង់ បរិសុទ្ធ ជាការគោរព និង ការជួយគ្នាទៅវិញទៅមកដោយអស់ពីចិត្ត។ ដោយយកឈ្នះលើការលំបាកឧបសគ្គ ជាច្រើន ទំនាក់ទំនងនោះកាន់តែស្មោះត្រង់និងជិតស្និទ្ធថែមទៀត។
កាលពីថ្ងៃទី ២ កញ្ញា ផងដែរ វិទ្យុជាតិឡាវ និងទូរទស្សន៍ជាតិឡាវបានផ្សាយខ្លឹម សារជាច្រើនអំពីរយៈពេល ៧៩ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍរបស់ប្រទេសវៀតណាម ក៏ដូចជាការអះអាងនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ គឺជាទំនាក់ទំនងគំរូដ៏កម្រនៅ ក្នុងទំនាក់ទំនងអន្តរជាតិ៕