ប្រព័ន្ធផ្សព្វផ្សាយឡាវជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅឡាវនាពេលខាងមុខ របស់ប្រធានរដ្ឋលោក Tran Dai Quang

Chia sẻ
(VOVworld)-កាសែតធំៗមួយចំនួនរបស់ឡាវច្បាប់ចេញ នាថ្ងៃទី១០មិថុនាសុទ្ធតែចុះ ផ្សាយលើទំព័រដើមនូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ 

(VOVworld)-កាសែតធំៗមួយចំនួនរបស់ឡាវច្បាប់ចេញ នាថ្ងៃទី១០មិថុនាសុទ្ធ
តែចុះ ផ្សាយលើទំព័រដើមនូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់ប្រធាន
រដ្ឋវៀត ណាមលោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈ ប្រតិភូជាន់
ខ្ពស់ ទៅ ប្រទេសឡាវចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិថុនា តាមសេចក្តីអញ្ជើញរបស់
អគ្គលេ​ខា​និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith។

ប្រព័ន្ធផ្សព្វផ្សាយឡាវជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅឡាវនាពេលខាងមុខ របស់ប្រធានរដ្ឋលោក Tran Dai Quang - ảnh 1
កាសែត Pathet Lao ជូនដំណឹងអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang


        លើទំព័រដើមរបស់កាសែត Paxaxon ស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជន
បដិវត្តន៍ឡាវក្នុងច្បាប់នាថ្ងៃទី១០មិថុនា​បានចុះផ្សាយនូវប្រវត្តិរូបពេញលេញនិង
 ដំណើរការធ្វើសកម្មភាពបដិវត្តន៍របស់ប្រធានរដ្ឋលោក Tran Dai Quang។ កាសែត
នេះបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចឡាវរបស់លោក Tran Dai Quang សំដៅ
ពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គី ពិសេសនិងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។

        កាសែត Vinetiane Times របស់បក្សភាគនិងរដ្ឋអំណាច Vinetianeបានអះ​អាងថា
  ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដែល ប្រទេសទាំង ពីរទើប
នឹងបិទបញ្ចប់ប្រកបដោយជោគជ័យនូវមហាសន្និបាតបក្ស នៃប្រទេស នីមួយៗ ក៏
ដូចជាជ្រើសរើសបានថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋ សភា។ ហើយ ប្រទេស
ទាំងពីរក៏បានបញ្ចប់ដោយជោគជ័យការបោះឆ្នោត សមាជិកសភានិងក្រុមប្រឹក្សាប្រ
ជាជនគ្រប់ជាន់ថ្នាក់ផងដែរ។

        រីឯកាសែត Pathet Lao បានរំលឹកឡើងវិញនូវចំណុចលេចធ្លោនៃទំនាក់ទំនង
រវាងប្រទេសទំាងពីរនិងសន្និដ្ឋានថា ដំណើរទស្សនកិច្ចនៅឡាវលើកនេះ របស់
លោក Tran Dai Quang នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងទំនាក់ទំនង
សហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ រួម​ចំណែកពូនជ្រុំនូវទំនាក់
ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ៕

        

ប្រតិកម្មទៅវិញ