ប្រព័ន្ធផ្សព្វផ្សាយស.ប.បកូរ៉េណែនាំពីការបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតដើម្បីគោលដៅសន្តិភាព

Chia sẻ
(VOVWORLD) -ដោយមានចំណងជើងថា “និន្នាការនៃធ្វើអាជិវកម្មអវកាសរបស់ពិភពលោក” អត្ថបទបានណែនាំពីការបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតរបស់ចិនឥណ្ឌានិងអេហ្ស៊ីបហើយបានចាត់ទុកថា “ការធ្វើអាជិវកម្មអវកាសដោយសន្តិវិធីដើម្បីភាពរុងរឿងរួមគឺជានិន្នាការរបស់ពិភពលោក”។
ប្រព័ន្ធផ្សព្វផ្សាយស.ប.បកូរ៉េណែនាំពីការបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតដើម្បីគោលដៅសន្តិភាព - ảnh 1(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ក្នុងបរិបទដែលសាធារណមតិជនកំពុងឃ្លាំមើលពីលទ្ធភាពនៃការបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតឬមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់ស.ប.បកូរ៉េកាសែត Rodong Sinmun ដែលជាផ្នាក់កងារបញ្ចេញមតិរបស់គណបក្សពលករស.ប.បកូរ៉េ កាលពីថ្ងៃទី ២៥ខែធ្នូបានចុះផ្សាយអត្ថបទសរសេរអំពីការបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតដើម្បីសន្តិវិធី។

ដោយមានចំណងជើងថា “និន្នាការនៃធ្វើអាជិវកម្មអវកាសរបស់ពិភពលោក” អត្ថបទបានណែនាំពីការបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតរបស់ចិនឥណ្ឌានិងអេហ្ស៊ីបហើយបានចាត់ទុកថា “ការធ្វើអាជិវកម្មអវកាសដោយសន្តិវិធីដើម្បីភាពរុងរឿងរួមគឺជានិន្នាការរបស់ពិភពលោក”។

កាសែតនេះបានផ្សព្វផ្សាយព័ត៌មានលម្អិតអំពីការបាញ់បង្ហោះផ្កាយរណបរុករកពីចម្ងាយយកលេខ១២ក៏ដូចជាការបាញ់បង្ហោះផ្កាយរណបBeiDouលើកទី៥២និងទី៥៣របស់ចិនឬក៏ការបាញ់បង្ហោះផ្កាយរណប “Kartosat-3” របស់ឥណ្ឌានិងការបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ Tiba លើកដំបូងរបស់អេហ្ស៊ីប។អត្ថបទក៏បានបន្ថែមទៀតថា “ការរុករកអវកាសក្នុងរយៈពេលកន្លងមកគឺចំពុះការផ្តាច់មុខរបស់ប្រទេសជឿនលឿនមួយចំនួន។ ប៉ុន្តែសព្វថ្ងៃនេះអវកាសគឺជាតំបន់អភិវឌ្ឍន៍នៃប្រទេសជាច្រើន”៕

ប្រតិកម្មទៅវិញ