ទិដ្ឋភាពនៃការធ្វើសមយុទ្ធនៅកូរ៉េខាងត្បូង |
នាថ្ងៃទី ៧ ខែឧសភា គេហទំព័រ Meari ក៏បានរៀបរាប់ពីការធ្វើសមយុទ្ធដែលកូរ៉េខាងត្បូងនិងអាមេរិកបានធ្វើឡើងក្នុងរយៈពេល ២ សប្ដាហ៍ ព្រមទាំងវគ្គបណ្តុះ បណ្តាលផ្សេងទៀតដែលមានឈ្មោះថា 19-2 DongMeang ដែលគ្រោងនឹងធ្វើឡើងក្នុងខែសីហានាពេលខាងមុខ។ កូរ៉េខាងជើងបានព្រមានថាការធ្វើសមយុទ្ធដូចពោលខាងលើនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកទុកចិត្តគ្នារវាងប្រទេសកូរ៉េទាំងពីរផងដែរ។ Meari បានអំពាវនាវឱ្យយោធាកូរ៉េខាងត្បូង "ប្រតិបត្តិដដោយឈ្លាសវៃ" ដើម្បីកុំនាំឱ្យការអុចអាលញុះញ៉ងឲ្យមានវិបត្តិន៍ក្នុងទំនាក់ទំនងឆ្លងដែនរបស់ប្រទេសកូរ៉េទាំងពីរផងដែរ៕