ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានលើកឡើងពីសារសំខាន់នៃ UNCLOS ក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត

Chia sẻ

(VOVWORLD) - នេះជាមូលដ្ឋានគតិយុត្តសម្រាប់រដ្ឋមានឆ្នេរសមុទ្រ រៀបចំគោលនយោបាយសមុទ្រនិងបង្កើតឯកសារស្របច្បាប់។

នៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយនៅថ្ងៃទី ១១ ខែកក្កដា គេហទំព័រ Theinsnews.com (ម៉ាឡេស៊ី) បានចាត់ទុកថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសាមគ្គីភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។

អត្ថបទបានសង្កត់ធ្ងន់ថា ការចាប់បដ្តិសន្ធិរបស់ UNCLOS គឺជាដំណើរការនៃការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់ ដែលក្នុងនោះ អនុសញ្ញា គឺជាឯកសារច្បាប់ដ៏សំខាន់មួយដើម្បីកំណត់បញ្ហាដែលទាក់ទងនឹងអធិបតេយ្យភាពនិងដែនដីនិងសិទ្ធិនិងកាតព្វកិច្ចរបស់រដ្ឋមានសមុទ្រ។ នេះជាមូលដ្ឋានគតិយុត្តសម្រាប់រដ្ឋមានឆ្នេរសមុទ្រ រៀបចំគោលនយោបាយសមុទ្រនិងបង្កើតឯកសារស្របច្បាប់។

អត្ថបទនេះក៏បានលើកកម្ពស់អំពីតួនាទីរបស់អាស៊ានក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត។ ដើម្បីធានាថា ធនធាននៅសមុទ្រខាងកើតត្រូវបានប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់បណ្តាប្រទេសសមាជិកអាស៊ាន ដំណោះស្រាយដ៏ល្អបំផុតនោះគឺ បណ្តាប្រទេសអាស៊ានត្រូវទទួលបានកិច្ចព្រមព្រៀងនយោបាយ យោធានិងសេដ្ឋកិច្ចយ៉ាងរឹងមាំ គោរពរាល់សេចក្តីប្រកាសរបស់គ្នាទៅវិញទៅមក ខណៈពេលដែល មានការវិនិយោគរួមគ្នានៅក្នុងកិច្ចការពារតំបន់ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិដែលចូលរួមទាំងអស់៕

ប្រតិកម្មទៅវិញ