ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមមួយប្រកបដោយភាពសម្បូររុងរឿង ប្រជាធិបតេយ្យ ទំនើប និងសមភាព

Chia sẻ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្ដរជាតិ បានមានអត្ថបទសរសេរជាច្រើន ដែលនិយាយអំពីមហាសន្និបាតបក្សនៅទូទាំងប្រទេសលើកទី១៣ នៅវៀតណាម។ កាសែត El Moudjahid  - កាសែតអតីតយុទ្ធជនមួយដែលជាកាសែតផ្លូវការធំជាងគេនិងមានកិត្យានុភាពបំផុតរបស់ប្រទេសអាល់ហ្សេរី បានមានអត្ថបទសរសេរចំនួន ២ ក្រោមប្រធានបទ «មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម៖ ដើម្បីសម័យកាលនៃការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ» និង «មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣»។ 
 ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមមួយប្រកបដោយភាពសម្បូររុងរឿង ប្រជាធិបតេយ្យ ទំនើប និងសមភាព - ảnh 1អត្ថបទសរសេររបស់កាសែត El Moudjahid អំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ baoquocte.vn)

ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្ដរជាតិ បានមានអត្ថបទសរសេរជាច្រើន ដែលនិយាយអំពីមហាសន្និបាតបក្សនៅទូទាំងប្រទេសលើកទី១៣ នៅវៀតណាម។ កាសែត El Moudjahid  - កាសែតអតីតយុទ្ធជនមួយដែលជាកាសែតផ្លូវការធំជាងគេនិងមានកិត្យានុភាពបំផុតរបស់ប្រទេសអាល់ហ្សេរី បានមានអត្ថបទសរសេរចំនួន ២ ក្រោមប្រធានបទ «មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម៖ ដើម្បីសម័យកាលនៃការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ» និង «មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣»។ អត្ថបទទាំងពីរនេះ បានបញ្ជាក់ថា ជាមួយនឹងប្រធានបទ «សេចក្តីប្រាថ្នា ការអភិវឌ្ឍការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិតថ្មី» នេះគឺជា“ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សែនសំខាន់មួយ” ដែលគូសសញ្ញាពីព្រឹត្តិការណ៍ថ្មីមួយនៅក្នុងការអភិវឌ្ឍរបស់ប្រទេសវៀតណាម ក៏ដូចជារបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។

រីឯកាសែតជំនាញខាងការទូត Tribune- Diplomatique បានសង្កត់ធ្ងន់ថារាល់សកម្មភាពកិច្ចការការបរទេស ក៏ដូចជាការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម នៅតែត្រូវបានរក្សាក្រោមរូបភាពជាច្រើន ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញទៀតផង។ វៀតណាមបានកំណត់គោលដៅថារហូតដល់ឆ្នាំ ២០៤៥ ដែលជាខួបគម្រប់ ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ, វៀតណាមនឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។

ចំណែកទស្សនាវដ្តី «ពហុប៉ូលពិភពលោក” របស់រុស្ស៊ីវិញ កាលពីថ្ងៃទី ២០ ខែមករា បានចុះផ្សាយអត្ថបទរបស់អ្នកយកព័ត៌មាន Pavel Vinogradov ដែលផ្តោតសំខាន់ទៅលើការវិភាគបរិបទ ក៏ដូចជាអត្ថន័យដ៏សំខាន់នៃមហាសន្និបាត បក្សលើកទី១៣ របស់បក្ស ចំពោះជីវភាពនយោបាយ-សង្គមនៅវៀតណាម។ ក្នុងវិស័យកិច្ចការបរទេសវិញ អ្នកនិពន្ធរូបនេះក៏សង្កត់ធ្ងន់ថា វៀតណាមមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ ហើយនេះក៏ជាការបញ្ជាក់យ៉ាងច្បាស់លាស់អំពីភាពត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម ក្នុងគោលមាគ៌ា« ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងសកម្ម ត្រៀមខ្លួនជាស្រេចធ្វើជាមិត្តនិងជាដៃគូដែលជឿទុកចិត្ត ក៏ដូចជាជាសមាជិកមួយមានទំនួលខុសត្រូវខ្ពស់ក្នុងសហគមន៍អន្តរជាតិ ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបទដ្ឋានច្បាប់អន្តរជាតិ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែរួមក្នុងការរក្សា សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍”ផងដែរ៕

ប្រតិកម្មទៅវិញ