ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue លើកកំពស់ទំនាក់ទំនង EU - វៀតណាម

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបនោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញបំពេញទស្សនកិច្ចការងារជាមួយសភាអឺរ៉ុបព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកញ្ញា។

 

ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue  លើកកំពស់ទំនាក់ទំនង EU - វៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានសភាបែលហ្ស៊ិកលោកស្រី Elliance Tillieux ជាមួយប្រតិភូ ( រូបថត៖ VNA)

សារព័ត៌មានបែលហ្ស៊ិកដ៏មានកិត្យានុភាពជាច្រើនដូចជា Brussels Times, និង EU Today បានចុះផ្សាយព័ត៌មាន អត្ថបទជាច្រើន ដោយបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករ ជំរុញ ទំនាក់ទំនងវៀតណាម - បែលហ្ស៊ិកនិយាយដោយឡែក និងវៀតណាម  - សហភាពអឺរ៉ុបនិយាយរួម ឲ្យអភិវឌ្ឍន៍ឡើងកម្ពស់ថ្មីមួយនាពេលខាងមុខ។

អត្ថបទក្រោមចំណងជើងថា“ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបឈានឡើងកម្ពស់ថ្មី” ដែលបានចុះផ្សាយនៅលើកាសែត Brussels Times បានរំលឹកឡើងវិញនូវដំណើរអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងសហភាពអឺរ៉ុប - វៀតណាមក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ក្នុងនោះស្ថាប័ននីតិបញ្ញត្តិរបស់ភាគីទាំងពីរបានដើរតួនាទីយ៉ាងសំខាន់។ អ្នកនិពន្ធបានសង្កត់ធ្ងន់ថាប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue គឺជាមេដឹកនាំជាន់ខ្ពស់វៀតណាមដំបូង ដែលបានមកបំពេញទស្សនកិច្ចនៅអឺរ៉ុប ចាប់តាំងពីមហាសន្និបាតលើកទី ១៣ របស់បក្ស និងការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៥ នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានរួមចំណែក បញ្ជាក់ពីគោលការណ៍គោលនយោបាយបន្តគោរព និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) និងបែលហ្ស៊ិករបស់ថ្នាក់ដឹកនាំវៀតណាម។

កាសែត EU Today បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា“ ទំនាក់ទំនង EU- វៀតណាម-បែលហ្ស៊ិក ទិសដៅថ្មីក្រោយពីជំងឺរាតត្បាត” ដោយបានវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិយាយរួម និងបែលហ្ស៊ិកនិយាយដោយឡែកជាមួយវៀតណាម។ អ្នកនិពន្ធអត្ថបទបានអះអាងថាបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលមួយទសវត្សរ៍មក ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) បានបើកទំព័រថ្មីមួយដ៏ភ្លឺស្វាងចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប បែលសហ្ស៊ីកជាមួយវៀតណាម។ អ្នកនិពបានន្ធវាយតម្លៃថាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម ដែលជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកទី ២០ របស់មេដឹកនាំវៀតណាមទៅកាន់បែលហ្ស៊ិក បានបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ