ក្នុងចំណោមប្រទេសហត្ថលេខី មានសហភាពអ្នកកាសែតអឺរ៉ុប ក្រុមប្រឹក្សាបោះពុម្ពផ្សាយអឺរ៉ុបនិងសម្ព័ន្ធសមាគមទូរទស្សន៍ពាណិជ្ជកម្មអឺរ៉ុប។ សេចក្តីថ្លែងការណ៍រួមនេះបានលើកឡើងក្តីបារម្ភអំពីការរីករាលដាលនៃព័ត៌មានមិនពិត នៅលើបណ្តាញអ៊ិនធឺរណែត ក្នុងពេលមានជំងឺរាតត្បាត ដែលត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខភាពសាធារណៈ។
កាលពីថ្ងៃទី ១០ ខែមិថុនា សហភាពអឺរ៉ុប (EU) បានដាក់ចេញនូវវិធានការណ៍ថ្មីៗជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងបរិបទនៃការឆ្លងមេរោគផ្លូវដង្ហើម COVID-19។ សហគមន៍អឺរ៉ុបអំពាវនាវដល់អង្គភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មានឱ្យចាត់វិធានការឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការប្រកាសរបាយការណ៍ប្រចាំខែ ស្តីពីវិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយបណ្តាញទាំងនេះកំពុងប្រតិបត្តិផងដែរ៕