អ្នកជំងឺលេខ ១៤៩ ទទួលបានការអនុញ្ញតចេញពីមន្ត្រីពេទ្យដោយជាសះស្បើយពី COVID-19 នាថ្ងៃទី ១៦ ខែមេសា |
រហូតមកដល់បច្ចុប្បន្ននេះ វៀត ណាមមានតែករណីឆ្លងចំនួន ២៨៨ នាក់ប៉ុណ្ណោះ គ្មានអ្នកស្លាប់ ហើយអស់រយៈពេលជាច្រើនសប្តាហ៍ មិនមានការឆ្លងនៅក្នុងសហគមន៍ទេ។ កាសែត idnes.cz បានលើកឡើងថា វៀតណាមបានសរសេរនូវអព្ភូតហេតុ ដើម្បីរក្សាអត្រាឆ្លងទាបបំផុត បើទោះបីជា វៀតណាមមានព្រំដែនជាមួយចិនក៏ដោយ ដែលជាកន្លែងផ្ទុកជំងឺ COVID-19 កាលពីដើមឆ្នាំមក។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc បានចេញសេចក្តីព្រមានអំពីការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយអំពាវនាវឱ្យពលរដ្ឋវៀតណាមគ្រប់រូប ត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់នឹងជំងឺឆ្លង។
ចំណែកឯ ទីភ្នាក់ងារសារព័ត៌មានឆេក (CTK) បានដកស្រង់ព័ត៌មានពី Worldcrunch ដោយចាត់ទុកថា រដ្ឋាភិបាលវៀតណាមបានជ្រើសរើសយកយុទ្ធសាស្រ្តប្រឆាំងនឹងការរាតត្បាតដោយតម្លៃសមរម្យ។ វៀតណាមបានរួមជាមួយនូវែលហ្សេឡង់ កូរ៉េខាងត្បូងនិងស្លូវ៉ាគី គឺជាប្រទេសដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលប្រទេសផ្សេងទៀតអាចសិក្សាតាមបានដែរ៕