ប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍យ៉ាងលម្អិតនិងឱឡារិកអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស និងប្រធានរដ្ឋចិន

Chia sẻ

(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានក្លាយជាប្រធានបទដ៏លេចធ្លោមួយដែលត្រូវបានឆ្លុះបញ្ចាំង ដោយប្រព័ន្ធផ្សព្វផ្សាយចិនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

ចាប់តាំងពីដើមថ្ងៃទី ១២ ធ្នូ ព័ត៌មានអំពីដំណើរទស្សនកិច្ចត្រូវបានធ្វើបច្ចុប្បន្ន ភាពជាបន្តបន្ទាប់។ រូបភាពប្រជាជនវៀតណាមទទួលស្វាគមន៍មេដឹកនាំចិន ពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការ កិច្ចពិភាក្សាការងារ និងពិធីទទួលទានតែ ជាពិសេសព័ត៌មាន ដែលអគ្គលេខាបក្សលោក Nguyen Phu Trong បានប្រគល់កាដូមួយជាផ្ទាំងគំនូរខ្មុក ម្រ័ក្សណ៍នៃរូបភាពមេដឹកនាំទាំងពីរទទួលទានតែនៅទីក្រុងប៉េកាំងក្នុងដំណើរទស្សន កិច្ចកាលពីចុងឆ្នាំមុន ជូនអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ត្រូវបាន បង្ហោះ និងចែករំលែកយ៉ាងទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយចិន។
រាយការណ៍អំពីកិច្ចពិភាក្សាការងាររវាងអគ្គលេខាបក្សទាំងពីរកាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ទូរទស្សន៍មជ្ឈិមចិនបានដកស្រង់សម្តីអគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping ដោយសង្កត់ធ្ងន់ថា វិលត្រឡប់មកទីក្រុងហាណូយវិញក្រោយរយៈពេល ៦ ឆ្នាំ លោកមានអារម្មណ៍ថាខ្លួនទទួលបាននូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់បក្ស រដ្ឋា ភិបាល និងប្រជាជនវៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍យ៉ាងលម្អិតនិងឱឡារិកអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស និងប្រធានរដ្ឋចិន - ảnh 1រូបថតនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ទៅកាន់ប្រទេសវៀតណាម នៅលើទំព័រមុខនៃកាសែត People's Daily ចុះនៅថ្ងៃទី ១៣ ខែធ្នូ។ (រូបថត៖ VOV-Beijing)
ទីភ្នាក់ងារសារព័ត៌មាន Xinhua និង កាសែត People's Daily បានរាយការណ៍ថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានអះអាងសារជាថ្មីថា "ទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងចិន ទាំងជាសមមិត្ត ផង និងជាបងប្អូនផង" គឺជារូបភាពដ៏រស់រវើកបំផុតនៃទំនាក់ទំនងវៀតណាម-ចិន។ លោកជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនង រវាងប្រទេសទាំងពីរនឹងឈានចូលដំណាក់កាលថ្មីជាមួយនឹងការជឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែជាក់ស្ដែង កិច្ចសហប្រតិបត្តិ ការដើម្បីផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅ មូលដ្ឋានគ្រឹះនៃសាធារណៈ មតិកាន់តែរឹងមាំ ការគ្រប់គ្រង និងការដោះស្រាយការខ្វែងគំនិតគ្នាកាន់តែប្រសើរ ឡើង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានអះអាងថា ប្រទេសចិនត្រៀម ខ្លួនជាស្រេចចែករំលែកឱកាសធ្វើទំនើបកម្មរបស់ប្រជាជនជាង ១,៤ ពាន់លាននាក់ ហើយស្វែងរកការអភិវឌ្ឍរួមជាមួយវៀតណាម; ចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរគួរតែផ្តោតបន្ថែមទៀតលើវិស័យទាក់ទងជីវភាពរស់នៅរបស់ប្រជាជនដូចជា កសិកម្ម អប់រំ និងសុខាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជន ទេសចរណ៍ និងមូលដ្ឋាន លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីទំនាក់ទំនងរវាងប្រទេស ទាំងពីរ និងមិត្តភាពប្រពៃណីរវាងភាគីទាំងពីរ។
ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានសង្កត់ធ្ងន់ថា ការដែលភាគីទាំងពីរបានប្រកាសពីការ កំណត់ទីតាំងថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយឈរលើ មូលដ្ឋានធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមដៃគ្នាកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន គឺសារៈ សំខាន់ជាយុទ្ធសាស្ត្រ។
ក្រៅពីនោះ អត្ថបទជាច្រើនដែលឧទ្ទេសនាមអំពីវៀតណាម កិច្ចសហប្រតិបត្តិ ការរវាងភាគីទាំងពីរ និងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ ក៏ត្រូវបាន ផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយទទួលបានការចូលអាន និងអត្ថាធិប្បាយជាច្រើន ផងដែរ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Xinhua បានបង្ហោះអត្ថបទរាប់សិបអំពី ដំណើរទស្សនកិច្ច និងប្រធានបទទាំងនេះ៕

ប្រតិកម្មទៅវិញ