ប៉េរូបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទី៦របស់វៀតណាមនៅអាមេរិកឡាទីន

Chia sẻ

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាម លោក Bui Van Nghi បានបង្ហាញច្បាប់ចម្លងសារតាំងរបស់ប្រធានរដ្ឋ Vo Van Thuong ដល់ប្រធាននាយកដ្ឋានពិធីសារនៃក្រសួងការបរទេសប៉េរូ លោក Jaime Cacho-Sousa Velázquez នៅទីក្រុង Lima។

ប៉េរូបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទី៦របស់វៀតណាមនៅអាមេរិកឡាទីន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម លោក Bui Van Nghi ជូនច្បាប់ចម្លងសារតាំងរបស់ ប្រធានរដ្ឋ លោក Vo Van Thuong ដល់ប្រធាននាយកដ្ឋានពិធីសារនៃក្រសួងការបរទេសនៃប្រទេសប៉េរូ លោក Jaime Cacho-Sousa Velázquez (រូបថត៖TTXVN)

ថ្លែងមតិក្នុងពិធីប្រគល់សារតាំងនាថ្ងៃទី ៧ កុម្ភៈ លោក Cacho-Sousa បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូលេខមួយរបស់ប៉េរូក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងប៉េរូផងដែរ។ លោក Cacho-Sousa ក៏បានកោតសរសើរចំពោះប្រសិទ្ធភាពនៃគម្រោងវិនិយោគរបស់វៀតណាមនៅប្រទេសប៉េរូ ជាពិសេសគម្រោងរបស់សហគ្រាសទូរគមនាគមន៍ Bitel ដែលមានដើមទុនវិនិយោគពីក្រុមហ៊ុនទូរគមនាគមន៍ Viettel របស់វៀតណាមក្នុងការអនុវត្តសេវាកម្មនៅតំបន់ជនបទ និងតំបន់ព្រំដែននៃប្រទេសប៉េរូ។ នៅអាមេរិកឡាទីន ប៉េរូបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី ៦ របស់វៀត ណាម។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Bui Van Nghi បានពាំនាំនូវការសួរសុខទុក្ខរបស់លោកប្រធានរដ្ឋ Vo Van Thuong ជូនចំពោះប្រធានាធិបតីប៉េរូ Dina Boluarte និងការអញ្ជើញរបស់លោកប្រធានាធិបតី Vo Van Thuong មកបំពេញទស្សនកិច្ចនៅវៀត ណាមនាពេលឆាប់ៗនេះជូនចំពោះប្រធានាធិបតី Dina Boluarte៕

ប្រតិកម្មទៅវិញ