ប្រធារដ្ឋប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការតែងតាំង​ប្រធាន​អគ្គ​សេនាធិការ​កងទ័ពប្រជាជនវៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែមិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋលោក Nguyen Xuan Phuc  ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការតែងតាំងប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជូនលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រធារដ្ឋប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការតែងតាំង​ប្រធាន​អគ្គ​សេនាធិការ​កងទ័ពប្រជាជនវៀតណាម - ảnh 1ប្រធារដ្ឋប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការតែងតាំងប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម (រូបថត៖ baochinhphu.vn )

លោកប្រធានរដ្ឋមានជំនឿជាក់ ហើយមានគោលបំណងថាលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ខិតខំប្រឹងប្រែងរួមជាមួយគណៈកម្មាធិការយោធាមជ្ឈឹម ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដឹកនាំ លើកកម្ពស់សមត្ថភាពហ្វឺកហ្វឹន ត្រៀមប្រយុទ្ធ ធានាថាកងទ័ពជានិច្ចកាលបំពេញគ្រប់ភារកិច្ចដែលប្រជាជនប្រគល់ជូនយ៉ាងល្អប្រសើរ។ ក្នុងតួនាទីថ្មី លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ ស្មោះត្រង់ចំពោះបុព្វហេតុបដិវត្តរបស់បក្ស រដ្ឋនិងប្រជាជន ព្រមទាំងម្ចាស់ការក្ដាប់ជាប់ស្ថានភាពដើម្បីធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំអំពីដំណោះស្រាយដឹកនាំ កសាង ពង្រឹងខឿនការពារជាតិប្រជាជនទាំងមូល ក៏ដូចជាកសាងកងទ័ពប្រជាជនបដិវត្តវៀតណាម មានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្តើរៗផងដែរ៕

ប្រតិកម្មទៅវិញ