ប្រធានអាស៊ានផ្តល់អាទិភាពដល់ការលើកកម្ពស់សសរស្តម្ភសង្គម-វប្បធម៌

Chia sẻ

(VOVWORLD) - ការពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារពលករទេសន្តរប្រវេសន៍ ស្ថាបត្យកម្មសុខាភិបាលក្នុងតំបន់ និងការអភិវឌ្ឍជនបទ នឹងជាអាទិភាពរបស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែឧសភា នៅរមណីយដ្ឋាន Labuan Bajo នៃប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី ២ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី Teuku Faizasyah បានបញ្ជាក់ថា បញ្ហាអាទិភាពទាំងនេះមិនត្រឹមតែស្របតាមសសរស្តម្ភ “ចំណុចកំណើនពិសេស” នៃប្រធានអាស៊ានឆ្នាំ ២០២៣ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងសសរស្តម្ភសហគមន៍សង្គម-វប្បធម៌”អាស៊ានផងដែរ។

ដូចដែលបានគ្រោងទុក នៅថ្ងៃទី ៨ ខែឧសភា នៅកោះបាលី រដ្ឋមន្ត្រីសម្របសម្រួលនៃវប្បធម៌ និងអភិវឌ្ឍន៍មនុស្សនៃប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកសសរស្តម្ភសង្គម-វប្បធម៌អាស៊ាន (ក្រុមប្រឹក្សា ASCC)៕

ប្រតិកម្មទៅវិញ